ក្រិក ៖ នាយករដ្ឋមន្រ្ដីក្រិក លោកគីរីយ៉ាកូស មីតសូតាគីស (Kyriakos Mitsotakis) បានប្រាប់ជំនួបកំពូលសន្ដិភាពក្រុងគែរថា ដំណើការសន្ដិភាពមួយទៅលើជម្លោះរវាងអ៊ីស្រាអែល និងប៉ាលេស្ទីន គួតែបន្ដធ្វើនៅលើមូលដ្ឋានដំណោះស្រាយរដ្ឋពីរ។
នាយករដ្ឋមន្រ្ដីក្រិកលោក គីរីយ៉ាកូស មីតសូតាគីស (Kyriakos Mitsotakis)បាននិយាយថា ជនរងគ្រោះស្លូតត្រង់ជាច្រើនមាននៅខាងភាគីទាំងពីរ ហើយជនស៊ីវិលជាច្រើននាក់ ត្រូវបានចាប់ជាចំណាប់ថ្នូរ
ហើយកិច្ចពិភគ្សាដោយសន្ដិវិធីដើម្បីអោយមានការដោះលែងចំណាប់ថ្នូរនៅមិនអាចធ្វើបាននៅឡើយដែរ។ លោកបន្ដថា ជនស៊ីវិលជាច្រើននាក់ ត្រូវបានសម្លាប់និងរងរបួស នៅក្នុងស្ថានភាពគួអោយរន្ធត់ និងមានការសម្លាប់នៅក្នុងផ្ទះរបស់ពួកគេ ក្នុងប្រទេសអ៊ីស្រាអែល ក៏ដូចជាការបាត់បង់ជីវិតមនុស្សដ៏ច្រើន នៅក្នុងការបំផ្លាញមន្ទីពេទ្យ អាល់ អាលី (Al-Ahli) ក្នុងតំបន់ហ្កាហ្សាផងដែរ។លោកបន្ដថា ជំហរបស់ប្រទេសក្រិក គឺច្បាស់តាំងពីដំបូងមកម៉្លេះថា អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ប៉ុន្ដែយោងទៅលើច្បាប់អន្ដរជាតិ និងច្បាប់មនុស្សធម៌ គឺលោកចង់បញ្ជាក់ថា ការដាក់ទោសទណ្ឌជារួមនេះ ត្រូវបានហាមប្រាមដោយច្បាប់សង្រ្គាម ហើយច្បាប់ដែលត្រូវបានតាក់តែងឡើងនេះ គឺដើម្បីធានាថា នៅពេលមានសង្រ្គាមកើតឡើងនោះ គឺត្រូវមានកំណត់និងបញ្ចៀសបានច្រើនបំផុតកុំឲ្យគ្រោះថ្នាក់អាចកើតមានឡើងចំពោះមនុស្សជាតិ។
លោកមីតសូតាគីស បាននិយាយថា ក្រិកត្រៀមជាស្រេចដើម្បីរួមចំណែកទៅលើគំនិតផ្ដួចផ្ដើម សន្ដិភាពណាមួយ ហើយនិងជាមួយប្រទេសជិតខាង ដែលក្រិកសង្ឃឹមថា ការបន្ថយភាពតានតឹងជាបន្ទាន់ អាចនឹងត្រូវគេសម្រេចបាន ហើយជំនួយមនុស្សធម៌អាចត្រូវបានគេផ្ដល់អោយជនស៊ីវិលទាំងអស់។

