ឯកឧត្តម ប៉ែន បូណា៖ រំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺជាការរំលឹកវីរភាពនៃតួអង្គរដ្ឋបុរសរបស់កម្ពុជា

2023/10/22 07:50:38 pm        116

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងថា ថ្ងៃទី ២៣ តុលា ឆ្នាំ ២០២៣ នេះ គឺជាខួបទី ៣២ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៣)។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងប្រវត្តិដ៏វែងអន្លាយនៃដំណើរស្វែងរកសន្តិភាពនៅកម្ពុជា។ 

ឯកឧត្តមថ្លែងថា នៅមុនឈានដល់កិច្ចចរចាក្នុងក្របខ័ណ្ឌកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស មានព្រឹត្តិការណ៍សំខាន់បំផុតមួយដែលខ្មែរគ្រប់គ្នាចងចាំមិនភ្លេចគឺថ្ងៃ ៧មករា ១៩៧៩ ដែលជាថ្ងៃរំដោះប្រទេសនិងជីវិតខ្មែរឱ្យរួចរស់ពីសេចក្តីស្លាប់នៃរបបវាលពិឃាដខ្មែរក្រហម។ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គដ៏សំខាន់ក្នុងបេសកកម្មជាប្រវត្តិសាស្ត្រនេះ។ 

ឯកឧត្តមបន្តថា នៅពេលគេនិយាយពីកិច្ចព្រៀងសន្តិភាពក្រុងប៉ារីស គេត្រូវនិយាយពីតួអង្គសំខាន់ពីរគឺ៖ តួអង្គព្រះមហាវីរៈក្សត្រ ព្រះបរមរតៈកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និងតួអង្គសម្តេចតេជោ ហ៊ុន សែន (ដោយមានការជ្រោមជ្រែងពីសហគមន៍អន្តរជាតិ)។ បើគ្មានការលះបង់និងការប្តេជ្ញាចិត្តខ្ពស់របស់តួអង្គទាំងពីរនេះទេ កិច្ចព្រមព្រៀងនេះក៏មិនអាចកើតមានដែរ។ 

បើតាមឯកឧត្តម ប៉ែន បូណា តាមរយៈការចរចាដ៏ស្វិតស្វាញនិងប្រើពេលជិត៤ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសក៏បានសម្រេចឡើងនាថ្ងៃទី២៣ តុលា ១៩៩១ ដែលបើកផ្លូវឱ្យមានការបោះឆ្នោតឆ្នាំ ១៩៩៣។ ប៉ុន្តែ ក្រោយបង្កើតនិងប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ និងក្រោយពីកម្លាំងអ៊ុនតាក់បានដកចេញពីកម្ពុជា សន្តិភាពនៅមិនទាន់រកឃើញនៅឡើយ។ កម្លាំងខ្មែរក្រហមនៅតែបន្តគ្រប់គ្រងដែនដីមួយផ្នែករបស់កម្ពុជា ហើយអសន្តិសុខនិងជម្លោះប្រដាប់អាវុធនៅតែកើតមាន។

ឯកឧត្តមថ្លែងថា តួអង្គសម្តេចតេជោ ហ៊ុន សែន ដែលបានលេចមុខតាំងពីដើមទីក្នុងបុព្វហេតុស្រោចស្រង់ជាតិនិងអាយុជីវិតខ្មែរ ក៏បានបន្តបេសកកម្មដើម្បីស្វែងរកសន្តិភាពជូនកម្ពុជារហូតដល់សម្រេចបានទាំងស្រុងនៅឆ្នាំ ១៩៩៨ ក្រោមនយោបាយ«ឈ្នះឈ្នះ»តាមរូបមន្តខ្មែរសុទ្ធសាធ។ សន្តិភាពក៏បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ប្រទេសរហូតសព្វថ្ងៃ។ 

ឯកឧត្តបញ្ជាក់ថា សរុបមកវិញ សម្តេចតេជោ ហ៊ុន សែន គឺជាតួអង្គស្រោចស្រង់ជាតិ ជាតួអង្គដែលហ៊ានចេញមុខតតាំងដណ្តើមជីវិតខ្មែរពីចង្កូមមជ្ជុរាជ ជាតួអង្គបិតាស្ថាបនិកសន្តិភាព និងការបង្រួបបង្រួមជាតិ និងជាតួអង្គនៃការអភិវឌ្ឍន៍ប្រទេសឱ្យស្គាល់ការរីកចម្រើនមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំចុងក្រោយ។ ដូច្នេះ ប្រាកដណាស់ថា សម្តេចតេជោ ហ៊ុន សែន គឺជារដ្ឋបុរសដ៏កម្រនិងដ៏ឆ្នើមរបស់កម្ពុជានាចុងសតវត្សរ៍ទី ២០ និងដើមសតវត្សរ៍ទី ២១ នេះ៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm