អាមេរិក ប្រញាប់ប្រញាល់បញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតទៅមជ្ឈិមបូព៌ា ខណៈជម្លោះរីកធំដោយសារអ៊ីរ៉ង់ និងក្រុមតំណាង

2023/10/22 08:58:53 pm        205

អាមេរិក ៖ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃសៅរ៍ថា សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្ពស់មានសមត្ថភាពខ្លាំង ថាអាត់(THAAD)និងកងវរសេនាតូចប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot) បន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា ឆ្លើយតបទៅនឹងការវាយប្រហារនាពេលថ្មីៗនេះលើកងទ័ពអាមេរិកនៅក្នុងតំបន់នេះ។  

សហរដ្ឋអាមេរិកបានបញ្ជូនកម្លាំងទ័ពជើងទឹកយ៉ាងច្រើនទៅកាន់មជ្ឈិមបូព៌ាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងនាវាផ្ទុកយន្តហោះពីរនាវាជំនួយរបស់ពួកគេនិងកងម៉ារីនប្រហែល ២.០០០ នាក់។

ទីក្រុងវ៉ាស៊ីនតោន កំពុងប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាព ដោយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ ខណៈ ភាពតានតឹងក្នុងតំបន់កើនឡើងក្នុងអំឡុងពេលសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោកឡយ អូស្ទីន(Lloyd Austin)និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចពិភាក្សាលម្អិតជាមួយប្រធានាធិបតី លោកJoe Biden ស្តីពីការកើនឡើងនាពេលថ្មីៗនេះពីសំណាក់ប្រទេសអ៊ីរ៉ង់ និងកងកម្លាំងតំណាងរបស់ខ្លួននៅទូទាំងតំបន់មជ្ឈិមបូព៌ាថា ថ្ងៃនេះខ្ញុំបានដឹកនាំជំហានបន្ថែមមួយចំនួនដើម្បីពង្រឹងឥរិយាបថរបស់ក្រសួងការពារជាតិនៅក្នុងតំបន់។    

លោក Austin បាននិយាយថា លោកកំពុងដាក់ទាហានបន្ថែមលើការបញ្ជាឱ្យត្រៀមខ្លួនក្នុងការដាក់ពង្រាយកម្លាំង ប៉ុន្តែពុំបានបញ្ជាក់ថាមានចំនួនប៉ុន្មានទេ។ មន្ទីរបញ្ចកោណបានដាក់ទាហានប្រហែល ២.០០០ នាក់ រួចហើយ ជាការត្រៀមខ្លួនជាស្រេចក្នុងករណី ត្រូវការដាក់ពង្រាយទៅកាន់តំបន់នេះ ។

ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារតាមអាកាសនិងមីស៊ីល របស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ៤.៣៨៥នាក់ រួមទាំងកុមាររាប់រយនាក់ ហើយមនុស្សជាង១លាននាក់ ក្នុងចំណោមប្រជាជន២.៣លាននាក់ ក្នុងដែនដីដ៏តូចមួយនេះ បានជម្លៀសខ្លួន៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm