រ៉ាហ្វា ៖ រថយន្តដឹកទំនិញ២០គ្រឿង ផ្ទុកដោយជំនួយមនុស្សធម៌បានចូលដល់តំបន់ហ្កាហ្សាកាលពីថ្ងៃសៅរ៍តាមច្រក រ៉ាហ្វា (Rafah) ជាច្រកឆ្លងកាត់ព្រំដែនតែមួយគត់រវាងតំបន់ឆ្នេរដែលត្រូវបានឡោមព័ទ្ធនិងប្រទេសអេហ្ស៊ីបបន្ទាប់ពីការបិទផ្លូវអស់រយៈពេលពីរសប្តាហ៍។
រថយន្តដឹកទំនិញទាំងនោះត្រូវបានផ្ទុកដោយជំនួយវេជ្ជសាស្រ្ត អាហារ និងទឹក ដែលផ្តល់ដោយអឌ្ឍចន្ទក្រហមអេហ្ស៊ីប និងអង្គការអង្គការសហប្រជាជាតិ រួមទាំងកម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការយូនីសេហ្វ។ ការផ្គត់ផ្គង់មួយវគ្គដោយគ្មានឥន្ធនៈដែលមិនត្រូវបានអនុញ្ញាតដោយអ៊ីស្រាអែល នឹងធ្វើដំណើរទៅកាន់ផ្នែកខាងត្បូងនៃតំបន់ហ្កាហ្សា។
លោកស្រី ស៊ីនឌី ម៉ាកខេន(Cindy McCain)នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយថា មានរថយន្តដឹកទំនិញ ២០ គ្រឿងត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ព្រំដែនសុទ្ធតែផ្ទុកដោយគ្រឿងផ្គត់ផ្គង់សង្គ្រោះបន្ទាន់ ក្នុងនោះ បីគ្រឿងជាជំនួយរបស់ WFP។ លោកស្រី សប្បាយចិត្តណាស់ដែលអាហារសង្គ្រោះជីវិតបានចូលទៅតំបន់ហ្កាហ្សា។យើងចាំបាច់ត្រូវចូលទៅក្នុងតំបន់នោះប្រកបដោយនិរន្តរភាព និងសុវត្ថិភាព ដើម្បីអាចឲ្យរថយន្តរបស់យើងឆ្លងកាត់ព្រំដែន ដូច្នេះយើងអាចផ្តល់អាហារដល់មនុស្សរាប់លាននាក់ដែលពឹងផ្អែកលើអាហារសង្គ្រោះបន្ទាន់។
ក្រុមហាម៉ាសបាននិយាយថា ក្បួនរថយន្តតែមួយមិនអាចផ្លាស់ប្តូរស្ថានភាពមហន្តរាយមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សាបានទេ ហើយបានអំពាវនាវឱ្យមានច្រករបៀងដែលមានសុវត្ថិភាពពេញមួយថ្ងៃសម្រាប់ការដឹកជញ្ជូនផ្គត់ផ្គង់។
ការប្រឈមមុខដាក់គ្នាយ៉ាងបង្ហូរឈាមបានសម្លាប់មនុស្សជាង ៥.០០០ នាក់ទាំងសងខាង៕

