ព្រះវិហារ៖មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៣នេះ បានឱ្យដឹងថា បងប្អូនប្រជាកសិករសប្បាយចិត្ត ដោយតម្លៃស្រូវឆ្នាំនេះលក់បានតម្លៃល្អ គឺ ១គីឡូក្រាម តម្លៃ ១ ១៨០ រៀល។
មន្ទីរកសិកម្ម បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាកសិករ នៅក្នុងភូមិម្លូព្រៃ ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ បានចាប់ផ្តើមប្រមូលផលស្រូវស្រាលលក់ឱ្យឈ្មួញបណ្តើរៗហើយ ជាប្រភេទស្រូវសើម (ស្រូវកែង-ពូជក្នុងស្រុក) ដោយលក់ក្នុង ១ គីឡូក្រាម តម្លៃ ១ ១៨០ រៀល (មួយពាន់មួយរយប៉ែតសិប)៕






