ក្នុង​ខេត្តសៀមរាប ត្រី​មេ​ពូជ​ក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង បាន​ងាប់​ជា​បន្តបន្ទាប់​ដោយសារ​ខ្វះ​ទឹក​

2021/06/05 07:43:46 pm        971

ភ្នំពេញ ៖ ត្រី​មេ​ពូជ​ចម្រុះ​ក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង​ ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​ងាប់​ជា ​បន្តបន្ទាប់​ ដោយសា​តែ​ទឹក​ក្នុង​បឹង​ បាន​ចាប់ផ្ដើម​គោក​រាក់​។ ​សហគមន៍ និង​មន្ត្រី​ជលផល កំពុង​ស្វះស្វែង ​រក​វិធី​ជួយសង្គ្រោះ​។

ប្រធាន​សហគមន៍​បឹង​ពារាំង លោក គង់ មង្គល បាន​ឲ្យ​ដឹងថា ​ត្រី​មេ​ពូជ ក្នុង​បឹង​ពារាំង បាន​ចាប់ ផ្តើម​ងាប់ ចំនួន​ពីរ​យប់​មកហើយ​។ ​យប់​ថ្ងៃទី​៣ ខែមិថុនា​នេះ មាន​ត្រី​ងាប់​តិចតួច ​តែ​យប់​ថ្ងៃទី​៤ ខែមិថុនា ​នេះ ងាប់​រហូត​ជិត​១០០​គីឡូក្រាម​ឯណោះ ​ដែល​មួយ​យប់​ត្រី​ងាប់​ជាង​៥០​ក្បាល ​ស្មើ​ជាង​៧០​គីឡូក្រាម​។ កត្តា ដែល​ធ្វើឱ្យ​ត្រី​មេ​ពូជ​ចម្រុះ​ងាប់​លឿន​បែបនេះ ​ដោយ​សារ​កត្តា​អាកាសធាតុ​ក្តៅ​ខ្លាំង ធ្វើឱ្យ​ទឹក​រីង​ហួត លឿន​។

លោក​ បាន​ឱ្យដឹងទៀតថា កន្លងមក សហគមន៍​បាន​ស្នើ​សុំ​ខេត្ត និង​ក្រសួង ​ជីក​ជា​ស្រះ​ក្នុង​បឹង​នេះ ដើម្បី​រក្សា​ទឹក​ក្នុង​ការ​អភិរក្ស​ត្រី​មេ​ពូជ​។ ​តែ​ដោយសា​លិខិត​ដឹកជញ្ជូន​អាចម៍ដី​ចេញ​មានការ​យឺតយ៉ាវ ទើប​ មិន​អាច​បន្ត​ជីក​ទៀត​កើត ​ហើយ​ខ្វះ​ទឹក​ក្នុង​ការ​សង្គ្រោះ​ត្រី​បែបនេះ​។

លោក​ បាន​បញ្ជាក់ថា ប្រសិនបើ​នៅតែ​បែបនេះ ​ត្រី​មេ​ពូជ និង​ហ្វូង​សត្វ​ស្លាប​ទឹក ​អាច​បន្ត​ងាប់​ថែម ទៀត​មិន​ខាន​។ ​តែ​លោក​រំពឹងថា​ ថ្នាក់ដឹកនាំ​ខេត្ត នឹង​ជួយ​ពន្លឿន​ក្នុង​ការ​ផ្តល់​លិខិត​ដឹក​អាចម៍ដី​ចេញ ដើម្បី​បាន​ជីក​ស្តា​របឹង​នេះ​បន្តទៀត​។លោក ពត វណ្ណ​ដេ​ត នាយរង​ផ្នែក​រដ្ឋបាល​ជលផល​ចុង​ឃ្នៀ​ស បាន​ឱ្យដឹង​ដែរ​ថា ​ករណី​ត្រី​មេ​ពូជ ក្នុង​បឹង​ពារាំង​ងាប់​យ៉ាង​ច្រើន​នេះ ​ខាង​លោក​កំពុង​សហការ​ជាមួយ​សហគមន៍ បូម​ទឹក​ពី​ក្នុង​ស្រះ​បញ្ចូល ដើម្បី​សង្គ្រោះ​បឋម​។ ​ក្នុងករណី​ជួយ​មិនបាន​នោះ នឹង​សុំ​គោលការណ៍​ពី​សាលាក្រុង ប្រើប្រាស់​រថយន្ត​ ដឹក​ទឹក​យក​ទៅ​បញ្ចូល​ថែមទៀត​។ បើ​មិន​ដូច្នេះ​ទេ ត្រី​មេ​ពូជ​អាច​ងាប់​បន្ត​រហូត​អស់ពី​បឹង​ក៏​ថា​បាន​៕


​អត្ថបទ​៖ ឈិ​ត សា​វី 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm