នគរបាលអូស្ត្រាលីចាត់ទុកនគរបាលកម្ពុជា ជាដៃគូនាំមុខក្នុងតំបន់ ដើម្បីទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ

2023/10/23 04:45:38 pm        300

លោកស្រី Lesa Jane GALE អគ្គស្នងការរងទទួលបន្ទុកទំនាក់ទំនងអន្តរជាតិ នៃ​នគរបាល​សហព័ន្ធ​អូស្រ្តាលី បានថ្លែងថា នគរបាលអូស្ត្រាលី បាន​ចាត់​ទុក​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​កម្ពុជា​ គឺជាដៃគូនាំមុខគេក្នុងតំបន់ លើកិច្ច​សហប្រតិបត្តិការ ដើម្បី​ទប់ស្កាត់​រាល់​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែនតែម្តង។

ការអះអាងរបស់លោកស្រី Lesa Jane GALE នេះគឺបានធ្វើឡើង នៅក្នុង​កិច្ច​ជំនួប​ទ្វេភាគី​ជាមួយ​ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិកម្ពុជា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣​នេះ នៅប្រទេសឡាវ ខណៈដែល​ភាគី​ទាំង​ពីរ​អញ្ជើញ​ទៅ​ចូល​រួម​សន្និសីទ​អាស៊ាន​ណាប៉ូល​ លើកទី៤១ ដែលប្រ ទេសឡាវធ្វើជាម្ចាស់ផ្ទះ។

យោង​​តាម​​សេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋានគរបាលជាតិកម្ពុជា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ ស្តីពីលទ្ធផលនៃការចូលរួមសន្និសីទអាស៊ានណាប៉ូលលើកទី៤១រដ្ឋធានីវៀងច័ន្ទ នៃ​សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ អ្នកស្រី Lesa Jane GALEបាន កោតសរសើរ និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហការ​រវាង​នគរបាល​សហព័ន្ធ​អូស្រ្តាលី និងនគរបាលជាតិ កម្ពុជា។ លោកស្រី«សូមចាត់ទុកនគរបាលជាតិកម្ពុជាគឺជាដៃគូសហប្រតិបត្តិការនាំមុខក្នុងតំបន់ ក្នុង​កិច្ច​ប្រតិបត្តិការ​ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ជាពិសេស​បទ​ល្មើស​ឆ្លង​ដែន​មាន​អង្គការ​ចាត់តាំង ដូចជា បទល្មើសគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា បទល្មើស​សំអាត​ប្រាក់​....ក៏ដូចជាបទល្មើសផ្លូវភេទកុមារជាដើម»។

នៅចំពោះ​មុខ​អគ្គស្នងការនគរបាលជាតិកម្ពុជា លោកស្រី Lesa Jane GALE ក៏បានអះអាង​ផង​ដែរ​ថា ក្នុងនាមឯកឧត្តមអគ្គស្នងការនគរបាលសហព័ន្ធអូស្រ្តាលី និងក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​ទទួល​កិច្ច​ការ​ទំនាក់ទំនងអន្តរជាតិ លោកស្រី ប្តេជ្ញារក្សា​ទំនាក់​ទំនង​ជាមួយ​នគរបាល​កម្ពុជា​ឲ្យ​កាន់​តែមា​ន​វិសាលភាពទូលំទូលាយបន្ថែមទៀតនាពេលអនាគត។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា នគរបាល​ជាតិ​កម្ពុជា​រីក​រាយ​ស្វាគមន៍ និងបើកទ្វាទទួលយករាល់កិច្ចសហការគ្រប់ពេលវេលា ដោយប្តេជ្ញា​រួម​គ្នា​បន្ត​អនុវត្ត​យន្តការ​ដែល​មានស្រាប់ ធ្វើការផ្លាស់ប្តូរព័ត៌មានបើកការស្រាវជ្រាវ ស៊ើបអង្កេត ឈានទៅ​បោស​សំអាត​ក្រុម​ឧក្រិដ្ឋជនមានការចាត់តាំងគ្រប់ប្រភេទដែលរត់គេចខ្លួន ឬសម្ងំលាក់​ខ្លួន​ប្រព្រឹត្ត​បទ​ល្មើស ឬបង្កអស្ថិរភាពសន្តិសុខដល់ប្រទេសទាំងពីរ។

នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិកម្ពុជាក៏បានថ្លែងនូវអំណរគុណចំពោះនគរបាលសហព័ន្ធ​អូស្ត្រាលី ដែលបានរួមចំណែកជួយជ្រោមជ្រែងដល់អាជ្ញាធរកម្ពុជា ក្នុងការ​ប្រឹងប្រែង​អនុវត្ត​បាន​ជោគ​ជ័យស្របតាមអនុសាសន៍របស់ក្រុមការងារប្រតិបត្តិការហិរញ្ញវត្ថុFATF ដែលធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បានចេញផុតពីបញ្ជីប្រផេះនៃការសម្អាតប្រាក់។ ជាមួយ​និង​ជោគជ័យ​ដ៏​ត្រចះ​ត្រចង់​នេះ ​នគរបាលជាតិកម្ពុជានឹងបន្តខិតខំប្រឹងប្រែងអនុវត្តកិច្ចការនេះឲ្យបានជាប់ជាប្រចាំ ដើម្បី​ជំរុញ​ចំណាត់ថ្នាក់កម្ពុជាឲ្យកាន់តែល្អក្នុងការងារប្រយុទ្ធប្រឆាំងការសម្អាតប្រាក់នេះ។

 នៅក្នុងកិច្ចជំនួបនោះដែរនាយឧត្តមសេនីយ៍ ស ថេត ក៏បានស្នើសុំ​នគរបាល​សហព័ន្ធ​អូស្រ្តាលី​បន្ត​ពិនិត្យ​លទ្ធ​ភាពរៀបចំវគ្គបណ្តុះបណ្តាល បង្កើនសមត្ថភាពមន្រ្តីជំនាញ ដើម្បីទទួលបាន​នូវ​ចំណេះ​ដឹង​ថ្មី​ៗឆ្លើយតបបានទាន់ពេលវេលាចំពោះបទល្មើសប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដែល​កំពុង​មាន​កំណើន និងគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពដល់ប្រជាពលរដ្ឋទាំងក្នុតំបន់ និង​សកល​លោក​ផងដែរ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm