កាយរឹទ្ធិកម្ពុជាចូលរួមការបោះជំរំសកលតាមរលកធាតុអាកាស និងប្រព័ន្ធអ៊ីនធឺណិត

2023/10/23 05:56:23 pm        288

ភ្នំពេញ៖ កាយរឹទ្ធិកម្ពុជា បានបង្ហាញវត្តមានជាថ្មី ក្នុងការចូលរួមបោះជំរំសាកលតាមរលកធាតុអាកាស និងប្រព័ន្ធអ៊ីនធឺណិត ជាលើកទី ១២ សម្រាប់កាយរឹទ្ធកម្ពុជាបន្ទាប់ពីការចូលរួមដំបូងកាលនៅឆ្នាំ ២០១១។

វត្តមានកាយរឹទ្ធកម្ពុជា បានចូលរួមជាថ្មី ក្នុងការបោះជំរំសកល តាមរលកធាតុអាកាស និងប្រព័ន្ធអ៊ីនធឺណិត ដែលរៀបចំឡើងនៅថ្ងៃទី ២២ ខែតុលា កន្លងទៅនេះ ជាការបោះជំរំដែលមានការចូលរួមពី កាយរឹទ្ធតាមបណ្ដាប្រទេសជំវិញពិភពលោក ខណៈឆ្នាំ ២០២៣ នេះ ជាការបោះជំរំ តាមរលកធាតុអាកាសលើកទី ៦៦ និងជាការបោះជំរំតាមរលកធាតុអាកាសលើកទី ២៧ ដែលរៀបចំឡើង ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំវ័យក្មេង ដើម្បីសន្តិភាព»។

ឯកឧត្តម ចឹក លីម ស្នងការកិច្ចការអន្តរជាតិនៃ កាយរឹទ្ធិជាតិកម្ពុជា លើកឡើងថា ការបោះជំរំនេះ ជាការជួបជុំដ៏ធំសម្រាប់កាយរឹទ្ធិជំវិញពិភពលោក ក្នុងការផ្លាស់ប្ដូរ ចំណេះដឹង ក៏ដូចជា បទពិសោធន៍ របស់កាយរឹទ្ធិតាមប្រទេសនីមួយៗ ថែមទាំងមានការជជែកពិភាក្សាពីវាគ្មិនល្បីៗលើប្រធានបទមួយចំនួនផងដែរ។

ឯកឧត្តម មើលឃើញថា ការបោះជំរំនេះ បានផ្ដល់ឧត្តមប្រយោជន៍ ជាច្រើនសម្រាប់កាយរឹទ្ធិកម្ពុជា ដូចជាការធ្វើទំនាក់ទំនងជាមួយកាយរឹទ្ធិ ជំវិញពិភពលោក និងចំណេះដឹងជាច្រើនដែកទទួលបានពីសកម្មភាព ក្នុងការបោះជំរំ ពិសេសការជជែកពិភាក្សាពីវាគ្មិនលំដាប់អន្តរជាតិនានា។

សូមជម្រាបថា តាមរយៈព្រឹត្តិការណ៍នេះ វាគ្មិនល្បីៗ បានជជែកគ្នាលើប្រធានបទមួយចំនួនលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៧ ដែលដាក់ចេញដោយអង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យយុវជនកាយរឹទ្ធិយល់ពីអ្វីទៅជាគោលដៅអភិវឌ្ឍន៍បប្រកបដោយចីរភាព យល់ពីសកម្មភាព និងតួនាទីរបស់ខ្លួន ជាកាយរឹទ្ធិ ក្នុងការរួមចំណែកសម្រេចគោលដៅនេះ៕ អត្ថបទ៖ គឹមហុក  

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm