កងកម្លាំងរុស្ស៊ី ដែលមានគោលបំណងទប់ទល់នឹងការវាយបករបស់អ៊ុយក្រែនរយៈពេល ៤ ខែនៅតែរក្សាសម្ពាធមិនឈប់ឈរកាលពីថ្ងៃអាទិត្យលើទីក្រុង អាវឌីអ៊ិវកា (Avdiivka) ដែលរងការបំផ្លិចបំផ្លាញនៅភាគខាងកើត និងការបាញ់ផ្លោងកាន់តែខ្លាំង នៅតំបន់ភាគខាងត្បូងទីក្រុង ឃឺសុន(Kherson) ។

រុស្សី បានផ្តោតសំខាន់ លើតំបន់ឧស្សាហកម្មនៅភាគខាងកើតរបស់អ៊ុយក្រែន ចាប់តាំងពីការដកថយពីការរុលទៅមុខបរាជ័យដណ្ដើមយករដ្ឋធានីគីវ (Kyiv) កាលពីចាប់ផ្ដើមការឈ្លានពាន ខែកុម្ភៈ ឆ្នាំ២០២២ ហើយកងកម្លាំងរបស់ខ្លួនបានព្យាយាមរក្សាទីតាំងនៅទីក្រុង Kherson ចាប់តាំងពីការបោះបង់ចោលទីប្រជុំជនសំខាន់ក្នុងតំបន់នេះ កាលពីចុងឆ្នាំមុន។

ទីក្រុង អាវឌីអ៊ិវកា (Avdiivka) បានក្លាយជា លេខកូដយោធាសម្រាប់ការតស៊ូ ដែលត្រូវបានចាត់ទុកថាជាច្រកចូលទៅកាន់ការដណ្តើមយកមកវិញនូវទីក្រុង ដូណេតស៍(Donetsk) គ្រប់គ្រងដោយរុស្ស៊ី និងតំបន់ ដុនបាស (Donbas ) ដែលបង្កើតឡើងដោយតំបន់ Donetsk និង Luhansk ។
លោក អានឌ្រីវយូសូវ (Andriy Yusov) អ្នកនាំពាក្យនៃនាយកដ្ឋានស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអ៊ុយក្រែន បានប្រាប់ទូរទស្សន៍អេស្ព្រេសូ ធីវី(Espreso TV) ថា ជាការពិតដែលថាទីក្រុង អាវឌីអ៊ិវកា មានសារៈសំខាន់។
ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បាននិយាយថា ស្ថានភាពនៅទីក្រុង អាវឌីអ៊ិវកា និងទីប្រជុំជន ម៉ារីនកា(Maryinka) ដែលនៅជិតនោះ មានភាពយ៉ាប់យ៉ឺនខ្លាំង ជាពិសេសការវាយប្រហាររបស់រុស្ស៊ីជាច្រើនលើក ប៉ុន្តែជំហររបស់យើងនៅតែមិនផ្លាស់ប្ដូរ៕