កូរ៉េខាងត្បូង អាមេរិក និងជប៉ុន ធ្វើសមយុទ្ធដែនអាកាសរួមគ្នាលើកដំបូង បំណងទប់ទល់ការគំរាមពីកូរ៉េខាងជើង

2023/10/23 06:22:22 pm        93

ទីក្រុងតូក្យូ សេអ៊ូល និងវ៉ាស៊ីនតោន បានប្រកាសថា កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន បានធ្វើសមយុទ្ធដែនអាកាសរួមគ្នាលើកដំបូង កាលពីថ្ងៃអាទិត្យ។

លំហាត់ ដែលបានចូលរួមដោយយន្តហោះទម្លាក់គ្រាប់បែក B-52 មានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានកើតឡើង ខណៈប្រទេសទាំង៣នេះ បានពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនទប់ទល់នឹងការគំរាមមីស៊ីល និងនុយក្លេអ៊ែរដែលចេះតែកើនឡើងរបស់កូរ៉េខាងជើង។

យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកបានចុះចតនៅមូលដ្ឋានទ័ពអាកាសកូរ៉េខាងត្បូងកាលពីថ្ងៃទី ១៧ ខែតុលា បន្ទាប់ពីការហោះហើរនៅឯពិព័រណ៍ការពារជាតិដ៏ធំបំផុតរបស់ប្រទេសនេះ ។ B-52s ដែលហោះហើរក្នុងល្បឿនលឿនជាងសំឡេង អាចធ្វើដំណើរបានជាង១៤.០០០គីឡូម៉ែត្រ ដោយមិនចាំបាច់ចាក់ប្រេង នៅរយៈកំពស់ដល់រហូតទៅ ៥០.០០០ ហ្វីត។

យោងតាមកងទ័ពអាកាសកូរ៉េខាងត្បូង សមយុទ្ធត្រីភាគីបានធ្វើឡើងនៅភាគខាងត្បូងនៃឧបទ្វីបកូរ៉េ ជាទីដែលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ទីក្រុងសេអ៊ូល និងតូក្យូ ត្រួតស៊ីគ្នា ។

ប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នេះជាលើកទីមួយហើយសម្រាប់មហាអំណាចផ្លូវអាកាសរបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ដែលធ្វើសមយុទ្ធលើអាកាស។

សេចក្តីថ្លែងការណ៍ខាងលើបានបន្ថែមថា សមយុទ្ធនេះត្រូវបាន គ្រោងពង្រីកសមត្ថភាពឆ្លើយតបរបស់ប្រទេសទាំងបីប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង ។

នៅថ្ងៃចន្ទនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក រាំ អេម៉ានូអែល(Rahm Emanuel) បានសរសើរសកម្មភាពនេះ ដោយនិយាយថា នេះជាសញ្ញានៃសករាជថ្មី នៅក្នុងកិច្ចសហប្រតិបត្តិការត្រីភាគី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        171
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        158
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm