រដ្ឋសភាកម្ពុជា ស្នើចិនជំរុញការតភ្ជាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម​ដើម្បីទទួលឱកាសវិនិយោគបន្ថែម

2023/10/23 06:37:47 pm        169

ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភានៃកម្ពុជា បានស្នើដល់​អនុប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជនចិន ខេត្តលាវនីង ជំរុញការតភ្ជាប់សេដ្ឋកិច្ច និងពាណិជ្ជកម្ម​ ដើម្បី​ទទួល​ឱកាស​វិនិយោគបន្ថែម នៅក្នុងប្រទេសកម្ពុជា។

ការស្នើរបស់ឯកឧត្តម វង សូត បែបនេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្នុង​ឱកាស​ជួប​សម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម វ៉ាង មីងយូ អនុប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជនចិន ខេត្តលាវនីង។

នាឱកាសនោះ ឯកឧត្តម វង សូត មានប្រសាសន៍ថា វត្តមានរបស់ ឯកឧត្តមអនុ​ប្រធាន​សភា​ប្រឹក្សា​នយោបាយ​ប្រជាជនចិន និងគណៈប្រតិភូ បានឆ្លុះបញ្ចាំងពីការ​ខិតខំ​ជំរុញ​ និង​លើក​កម្ពស់​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរក្នុងគ្រប់កម្រិត ជាពិសេស ការ​តភ្ជាប់​សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម​មានប្រសាសន៍បន្តថា ឆ្នាំ២០២៣នេះ ជាឆ្នាំនៃមិត្តភាពកម្ពុជា-ចិន ដែលប្រទេស​ទាំង​ពីរ​បាន​ប្រារព្ធ​ខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងជាខួប១០ឆ្នាំ ដែលកម្ពុជា-ចិន ប្រកាន់​ខ្ជាប់នូវអាទិភាពនៃការអភិវឌ្ឍដើម្បីបង្កើតគំរូថ្មីនៃកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ។

ឯកឧត្តម​បន្ថែមថា ក្នុងរយៈពេលជាង ៦ទសវត្សន៍មកនេះ កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និង​គ្រប់​ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ មានការវិវឌ្ឍយ៉ាងស្វាហាប់ និងត្រូវ​បាន​បន្ត​ពូន​ជ្រុំ​ដោយ​ថ្នាក់​ដឹកនាំគ្រប់ជំនាន់ ដែលបង្ហាញឱ្យឃើញយ៉ាងច្បាស់តាមរយៈការបំពេញទស្សនកិច្ចផ្លូវការ របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន កាល​ពី​ពេល​ថ្មី​ៗ​នេះ ហើយថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាចិត្តជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រួម​ទាំង​បាន​ដាក់ចេញផែនការសកម្មភាពរួមគ្នា ដើម្បីកសាង​សហគមន៍​វាសនា​រួម​គ្នា​ប្រកប​ដោយ​គុណភាព និងស្តង់ដារខ្ពស់ក្នុងយុគសម័យថ្មី។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានស្នើដល់ភាគី​ចិន​ក្នុង​ការ​ជំរុ​ញ​បន្ថែម​ទៀត​ ដើម្បីតភ្ជាប់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងវប្បធម៌ រវាងខេត្តលាវនីង និង​កម្ពុជា​ តាមរយៈ​ការ​លើកទឹកចិត្តដល់អ្នកធុរកិច្ចចិន ក៏ដូចជាប្រជាជនខេត្តលាវនីងមកធ្វើទេសចរកម្សាន្ត និងស្វែង​រកឱកាសវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ក្នុងន័យនេះ ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានប្រកាស​គាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​បង្កើត​ទី​ក្រុង​សម្ព័ន្ធភាព រវាងខេត្តព្រះសីហនុរបស់កម្ពុជា និងខេត្តលាវនីង ដែលជាខេត្តដ៏មានសក្តានុពល លើ​គ្រប់វិស័យរបស់ចិន ព្រមទាំងការបង្កើតសួនឧស្សាហកម្ម នៅខេត្តព្រះសីហនុ ដែល​អាច​នឹង​ផ្តល់​ផល​ប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច និងប្រជាជននៃខេត្តទាំងពីរ ស្របតាម​គោល​នយោបាយ​បន្ស៊ី​គ្នា រវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ជាមួយនឹង​យុទ្ធសាស្រ្ត​បញ្ចកោណ​របស់​រាជរដ្ឋាភិបាលកម្ពុជា។

ចំណែក​ទំនាក់ទំនងរវាង រដ្ឋសភាកម្ពុជា និងសភាប្រជាជនចិន ឯកឧត្តម វង សូត ថ្លែងថា សភា​ប្រទេស​ទាំងពីរ​បានធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និតផងដែរ តាមរយៈការ​ចុះ​អនុស្សារណៈ​ជាមួយគ្នា ការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំរដ្ឋសភា គណៈកម្មការជំនាញ និង​មន្រ្តី​បច្ចេកទេសគ្រប់លំដាប់ថ្នាក់ផងដែរ៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        172
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        88
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm