ការលាយបញ្ចូលគ្នានៃយានផ្ទុកអវកាសយានិក ស៊ិនចូវ-17 (Shenzhou-17) និង យានចម្លង Long March-2F ត្រូវបានបញ្ជូនទៅកាន់តំបន់បាញ់បង្ហោះនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ជីវជ័ន (Jiuquan) ភាគពាយព្យប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍។
ការត្រួតពិនិត្យមុខងារមុនការបាញ់បង្ហោះយ៉ាងម៉ត់ចត់កាលពីថ្ងៃអាទិត្យ និងការសាកល្បងរួមគ្នាពាក់ព័ន្ធនឹងដំណើរការទាំងមូល និងប្រព័ន្ធទាំងអស់នៃបេសកកម្មបាញ់បង្ហោះ។

ជាផ្នែកមួយនៃការវាយតម្លៃ និងសុពលភាពនៃទីតាំងបាញ់បង្ហោះ និងយានដឹកជញ្ជូន សមាជិកអវកាសយានិក ស៊ិនចូវ -១៧ (Shenzhou-17) ទាំងបីនាក់ បានចូលរួមក្នុងដំណើរការប្រដូចទៅនឹងបាញ់បង្ហោះ ក្នុងការសមសម្រាប់ការបាញ់បង្ហោះទាន់ពេលវេលា។

លោក ស៊ើ យ៉ាវស៊ីន (Shi Yaoxin) វិស្វករយានចម្លង ក្នុងក្រុមបាញ់បង្ហោះយានចម្លង Long March-2F មកពីវិទ្យាស្ថានបច្ចេកវិទ្យាបាញ់បង្ហោះយាននៃបណ្ឌិតសភាចិន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ China Media Group ថា ប្រព័ន្ធយានចម្លងបានបញ្ចប់ ការប្រដូចទៅនឹងការហោះហើរចុងក្រោយក្នុងអំឡុងពេលហាត់សមកាលពីថ្ងៃអាទិត្យ។
លោកបានលើកឡើងថា នេះគឺជាការប្រៀបប្រដូចទៅនឹងការបាញ់ពិតប្រាកដទាំងស្រុង ដែលគ្របដណ្តប់លើការបង្ហាត់បង្រៀនទាំងអស់នៅក្នុងប្រព័ន្ធថាមពល និងអគ្គិសនី ពីការបញ្ឆេះរហូតដល់ការផ្ដាច់ខ្លួនរបស់យានចម្លង និងយានអវកាស ដោយបន្ថែមថា សញ្ញានៃការហាត់សមដែលប្រព័ន្ធទាំងអស់របស់យានចម្លងត្រូវបានរៀបចំយ៉ាងពេញលេញសម្រាប់ ការបំពេញឧបករណ៍ជំរុញ និងការហោះឡើងចុងក្រោយ។
អវកាសយានិក Shenzhen-17 នឹងត្រូវបានស្វាគមន៍នៅលើស្ថានីយ៍អវកាសរបស់ប្រទេសចិនដោយក្រុមអវកាសយានិក Shenzhou-16 ដែលបានទៅដល់ស្ថានីយ៍អវកាសកាលពីថ្ងៃទី៣០ ខែឧសភា៕