ឧបនាយករដ្ឋមន្រ្តី នេត សាវឿន៖ គ្រឿងញៀនត្រូវបានចាត់ទុកស្មើនឹងរឿងសន្តិសុខជាតិ ដូច្នេះត្រូវរួមគ្នាទប់ស្កាត់ឲ្យបាន

2023/10/23 08:16:06 pm        182

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឯកឧត្តម នេត សាវឿន បានថ្លែងថា ករណីគ្រឿងញៀនត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ចាត់ទុកស្មើនឹង​បញ្ហា​សន្តិសុខជាតិ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចាប់ពីពេលនេះតទៅ​ត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់ឲ្យខាងតែបាន ខណៈសព្វថ្ងៃនេះ គ្រឿងញៀនបានរីករាលដាលកាន់តែច្រើន ពោលគឺរហូតដល់ជនបទតែម្តង។

ថ្លែងនៅក្នុងកិច្ចប្រជុំ ស្តីពីការប្រកាសសមាសភាពបន្ថែម នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះនៅវិមានសន្តិភាព​ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ​បានបញ្ជាក់ថា យុទ្ធសាស្រ្តរបស់សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចាត់ទុកគ្រឿងញៀនជាមុំមួយ ឬជាស្នូលមួយក្នុងយុទ្ធសាស្រ្តបច្ចកោណរបស់​រាជ​រដ្ឋាភិបាល ដោយសម្តេចចាត់ទុកគ្រឿងញៀននេះស្មើនឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ដោយសារតែបញ្ហាគ្រឿងញៀននេះហើយ ​នាពេលអនាគតយុវជនយើង និងស្រុកយើងបាត់បង់​សមត្ថភាព បាត់បង់ពលកម្ម បាត់បង់​បញ្ញាញាណ ​និងបាត់បង់ធនធានមនុស្សជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក៏បានឲ្យដឹងផងដែរថា ប្រទេសកម្ពុជា​ថ្វីត្បិត​តែ​ជា​ប្រទេសមិនបានកែច្នៃ ​និងផលិតគ្រឿងញៀនក៏ពិតមែន ​ប៉ុន្តែកម្ពុជាត្រូវបានគេនាំចេញ និងនាំចូល​ឆ្លងកាត់​ ខណៈបច្ចុប្បន្នមានការកើនឡើងគួរឲ្យព្រួយបារម្ភ ​ដូច្នេះហើយបានជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី បានសម្រេចបង្កើន​សមាសភាព​បន្ថែមរហូត​ដល់​២៤ក្រសួងស្ថាប័ន​ដើម្បីរួមគ្នាទប់ស្កាត់ ​និងបង្រ្កាប ​ករណីនេះឲ្យបាន​ក្នុងគោលបំណង​ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់​ជាតិ​ទាំងមូល។

ជាមួយគ្នានោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន ​ក៏បានស្នើឲ្យមានការដកចេញពី ក្របខណ្ឌ ​ក្រោយរកឃើញមន្រ្តីនគរបាលណាដែលប្រើប្រាស់ ​និងជាប់ពាក់ព័ន្ធគ្រឿងញៀន ខណៈករណីនេះ ឯកឧត្តមបានកោតសរសើរ ​ដល់ក្រសួងការពារជាតិអនុវត្តបានយ៉ាងល្អ នឹង​ធ្វើការដកឈ្មោះចេញ​ ពីក្របខណ្ឌក្រោយមន្រ្តីយោធារបស់ខ្លួនប្រើប្រាស់គ្រឿងញៀននោះ៕អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm