ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ត្រូវបានគេឃើញកាលពីថ្ងៃអាទិត្យ (២២ តុលា) ពីលើជំរំថ្មីដែលបង្កើតឡើង សម្រាប់ប្រជាជនប៉ាឡេស្ទីន ដែលទើបផ្លាស់ទីលំនៅ នៅទីក្រុង ខាន់ យ៉ូនីស (Khan Younis) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ខណៈពលរដ្ឋជាច្រើនព្រួយបារម្ភពីការវាយប្រហារដែលអាចកើតមាន។ ការវាយប្រហារតាមអាកាសនោះ បានធ្លាក់ទៅលើទីក្រុង ខាន់ យ៉ូនីស ប៉ុន្តែគេមិនទាន់ដឹងថាមានអ្វីខ្លះត្រូវបានវាយប្រហារនោះទេ។

អ៊ីស្រាអែលបានជំរុញឱ្យពលរដ្ឋហ្កាហ្សា ផ្លាស់ទីពីភាគខាងជើងតំបន់ហ្កាហ្សា ទៅភាគខាងត្បូងនៃតំបន់នេះ ខណៈខ្លួនបានវាយលុកតំបន់ជុំវិញ ដោយការវាយប្រហារតាមអាកាស ចាប់តាំងពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស បានបើកការវាយប្រហារយ៉ាងបង្ហូរឈាមទៅលើដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់មក។

អ៊ីស្រាអែលបានប្រមូលផ្តុំកងទ័ព និងពាសដែកយ៉ាងច្រើន នៅតាមព្រំដែនជាមួយតំបន់ហ្កាហ្សា មុនពេលការលុកលុយតាមដីគោកដែលរំពឹងទុក អាចកើតឡើង ដោយនេះអាចបញ្ជាក់ថា សុបិន្តអាក្រក់សម្រាប់ប្រជាជនតំបន់ហ្កាហ្សា នៅមិនយូរទៀតនោះទេ៕