ប្រធានាធិបតីអ៊ីស្រាអែល បានចោទប្រកាន់ថា ក្រុមអ្នកវាយប្រហាររបស់ក្រុមហាម៉ាស កំពុងអនុវត្តការណែនាំអំពីរបៀបផលិតអាវុធគីមី។

លោកប្រធានាធិបតី Isaac Herzog បានថ្លែងប្រាប់សារព័ត៌មាន Sky News ថា សម្ភារៈ ត្រូវបានរកឃើញនៅពេលដែលវាស្វែងរកសាកសពភេរវករដែលបានស្លាប់ ដែលបានវាយលុកទៅលើសហគមន៍លំនៅឋាន Be'eri ជាកន្លែងដែលអ្នកស្រុកមួយភាគប្រាំ ត្រូវបានសម្លាប់ ឬចាប់ពង្រត់។
សម្ភារៈដែលត្រូវរកឃើញនោះ ត្រូវបានបញ្ចេញ នៅមុនផែនការរបស់អ៊ីស្រាអែលក្នុងការចែករំលែករូបភាពវីដេអូគួរឲ្យឈឺចាប់នៃការវាយប្រហារដ៏ឃោរឃៅលើជនស៊ីវិល នៅថ្ងៃទី៧ ខែតុលា ដែលក្នុងនោះមនុស្សជាង ១.៤០០ នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់មនុស្ស ២០០ នាក់ត្រូវបានចាប់ជាចំណាប់ថ្នូរ។
អ៊ីស្រាអែល បានសម្រេចចិត្តផ្សាយរូបភាពដ៏គួរឲ្យសោកសង្រេង ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនពណ៌នាថាជា«បាតុភូតដូចជាការបដិសេធការសម្លាប់រង្គាល»និងការធ្វើឲ្យវិនាសហិចហោច ដោយសង្ស័យលើទំហំនៃអំពើឃោរឃៅនេះ។

