
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានច្រានចោលសេចក្តីអធិប្បាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដោយលោកនិយាយនៅក្នុងបទសម្ភាសន៍នៅទីក្រុងប៉េកាំងថា ផលប្រយោជន៍របស់ទីក្រុងម៉ូស្គូ មិនអាចឲ្យគេជិះជាន់បាននោះទេ ហើយក្រុមអ្នកនយោបាយសហរដ្ឋអាមរិក គួរតែរៀនគោរពគេខ្លះ ។
លោក Putin បានឆ្លើយតបនឹងសេចក្តីអធិប្បាយរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bidenអំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS News ជាទីដែលលោកនិយាយថា ស្រមៃមើលថាតើនឹងមានអ្វីកើតឡើង បើសិនជាការពិតពួកយើងរួបរួមអឺរ៉ុបទាំងអស់ ហើយទីបញ្ចប់លោក Putinត្រូវបានគេទម្លាក់ចុះពីអំណាច ជាទីដែលគាត់មិនអាចបង្កឲ្យមានបញ្ហាដូចដែលគាត់កំពុងតែបង្កនេះ ។
នៅក្នុងបទសម្ភាសន៍ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍រដ្ឋ អំឡុងជំនួបកំពូលនៅក្នុងរដ្ឋធានីប៉េកាំងរបស់ប្រទេសចិន លោក Putinនិយាយថា នេះមិនមែនជារឿងខ្ញុំផ្ទាល់ខ្លួននោះទេ ។ នេះប្រហែលជាផលប្រយោជន៍ប្រទេសជាតិ ហើយគ្មាននរណាម្នាក់ អាចគាបសង្កត់ផលប្រយោជន៍របស់រុស្ស៊ីបានឡើយ ។ ពួកគេត្រូវតែរាប់បញ្ចូល ។
លោក Putinនិយាយថា ទាំងលោក Bidenជាមនុស្សដែលគាត់មាននូវទំនាក់ទំនងប្រេះឆារ ចាប់តាំងពីប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ឡើងកាន់តំណែងកាលពីឆ្នាំ ២០២១ និងទាំងឥស្សរជននយោបាយអាមេរិក ត្រូវការរៀនគោរពរុស្ស៊ី។
លោកថា នេះមិនត្រឹមតែអនុវត្តន៍លើលោកប្រធានាធិបតី Bidenម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែត្រូវអនុវត្តន៍លើឥស្សរជននយោបាយសហរដ្ឋអាមេរិកទាំងមូល ។ អ្នកត្រូវតែរៀនគោរពអ្នកដទៃ ហើយបន្ទាប់មក មិនត្រូវការជិះជាន់នរណាម្នាក់នោះឡើយ៕