
សហរដ្ឋអាមេរិក កំពុងអំពាវនាវឲ្យចក្រភពអង់គ្លេស ចាត់ទុកកងឆ្មាំបដិវត្តន៍ឥស្លាមរបស់អ៊ីរ៉ង់ (IRGC) ជាក្រុមភេរវករ បន្ទាប់ពីមាន«ការសមគំនិត»របស់ទីក្រុងតេអេរ៉ង់ក្នុងការសម្លាប់រង្គាលរបស់ក្រុមហាម៉ាសលើមនុស្ស ១.៤០០ នាក់ នៅអ៊ីស្រាអែល។
រដ្ឋបាលរបស់លោកចូ បៃដិន កំពុងជំរុញជាសាធារណៈដល់សម្ព័ន្ធមិត្តរបស់ខ្លួនឲ្យ «ចាត់ទុក IRGC ជាអង្គការភេរវកម្មជុំវិញទំនាក់ទំនងរបស់ស្ថាប័នសន្តិសុខរដ្ឋអ៊ីរ៉ង់ទៅនឹងអំពើភេរវកម្ម នៅទូទាំងពិភពលោក។
ប្រភពមួយរបស់វិមានWhitehall បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួន បានលើកទឹកចិត្តជាឯកជនដល់សមភាគីចក្រភពអង់គ្លេសរបស់ពួកគេមិនឲ្យទទួលស្គាល់ស្ថាប័នដែលត្រូវបានហាមឃាត់នៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ ២០១៩។
លោក Matthew Miller អ្នកនាំពាក្យផ្លូវការរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា៖ «យើងពិតជាគិតថា ប្រទេសផ្សេងទៀត គួរតែចាត់ទុក IRGC ជាអង្គការភេរវកម្ម។