
អ្នកសេរីនិយម លោក Javier Milei កាលពីថ្ងៃអាទិត្យ (ទី២២ ខែតុលា) បានអំពាវនាវដល់អ្នកបោះឆ្នោតឲ្យនាំគ្នាជួយបញ្ចប់ការគ្រប់គ្រងរបស់គណបក្សទ្រឹស្តីពែកសូនិសនិយម (Peronist) នៅប្រទេសអាហ្សង់ទីន បន្ទាប់ពីរូបលោកបានទទួលកៅអីមួយ សម្រាប់ការប្រកួតប្រជែង ក្នុងការបោះឆ្នោតជុំទី២ ទល់នឹងរដ្ឋមន្ត្រីសេដ្ឋកិច្ច លោក Sergio Massa។
លោក Massa ទទួលបានសំលេងឆ្នោតច្រើនជាង ៣៦ភាគរយ ដោយនាំមុខ លោក Milei ដែលទទួលបានការគាំទ្រ ៣០ភាគរយ ខណៈពេលដែលគណបក្សអភិរក្សនិយម លោកស្រី Patricia Bullrich តាមពីក្រោយជាមួយនឹងសំឡេងឆ្នោត ២៣,៨ភាគរយ ដោយសន្លឹកឆ្នោត ដែលត្រូវបានរាប់ជិត ៩០ភាគរយ ជាលទ្ធផល ដែលបញ្ច្រាសនឹងការស្ទង់មតិមុនការបោះឆ្នោត ដែលបានព្យាករពីការឈ្នះរបស់អ្នកសេរីនិយម។
បើទោះបីជាបានឃើញយ៉ាងច្បាស់ពីអតិផរណា ដែលឡើងដល់ ៣លេខជាលើកដំបូង ចាប់តាំងពីឆ្នាំ១៩៩១ ក៏ដោយ ក៏កម្លាំងដ៏មិនគួរឲ្យជឿរបស់គណបក្សទ្រឹស្តីពែកសូនិសនិយម បានបង្កើតឲ្យមានការបោះឆ្នោតជុំទី២ ដ៏គួរឱ្យចាប់អារម្មណ៍ នាថ្ងៃទី១៩ ខែវិច្ឆិកា រវាងបេក្ខជនគំរូផ្នែកសេដ្ឋកិច្ច ដែលបដិបក្ខនឹងគ្នា ដើម្បីដឹកនាំប្រទេសដែលកំពុងតែជួបនឹងការលំបាកយ៉ាងខ្លាំងក្លា៕