រតនគិរី ៖ តំបន់ទេសចរណ៍ធម្មជាតិ«វាលធំ»ស្ថិតក្នុងឧទ្យានជាតិវីរៈជ័យដែលបានបង្អួតសម្រស់យ៉ាងស្រស់ត្រកាលដោយគ្របដណ្តប់ដោយវាលស្មៅពណ៌បៃតងខ្ចីនារដូវវស្សា។
តំបន់ទេសចរណ៍ធម្មជាតិនេះមានទីតាំងស្ថិតស្រុកចំនួនពីគឺ ស្រុកតាវែង និងស្រុកវើនសៃ ខេត្តរតនគិរី។
តំបន់នេះភ្ញៀវទេសចរអាចទស្សនារូបភាព៣៦០ដឺក្រេ លោកអ្នកអាចទស្សនាថ្ងៃរៈ ថ្ងៃលិច និងសម្រស់ធម្មជាតិសត្វព្រៃយ៉ាងស្រស់ត្រកាល។
« វាលធំ» កម្រនិងមានភ្ញៀវទេសចរទៅដល់ណាស់ព្រោះមានចំងាយឆ្ងាយនិងផ្លូវពិបាកក្នុងការធ្វើដំណើរ។
ភ្ញៀវទេសចរដែលចង់ទៅទស្សនាតំបន់វាលធំនេះត្រូវរៀបដោយមន្ទីរបរិស្ថានខេត្ត ដោយមន្ទីរមានឧទ្យានុរក្សជាអ្នកនាំភ្ញៀវទស្សនា។
ភ្ញៀវទេសចរអាចចូលទស្សនាកម្សាន្ត ដោយថ្មើរជើង រយៈពេល ៥ ថ្ងៃ ឬ ៧ថ្ងៃ គឺផ្តើមចេញដំណើរពីមន្ទីរបរិស្ថាន ក្រុងបានលង់ ឆ្ពោះទៅ ស្រុកតាវែងមានចម្ងាយប្រហែល ៦៥ គីឡូម៉ែត្រនៅពេលទៅដល់ហើយ ភ្ញៀវទេសចរអាចធ្វើដំណើរបន្តទៅភូមិទំពួន រឿងតូច ភូមិ ផ្យាង ជាភូមិបងប្អូនជនជាតិដើមភាគតិច ព្រៅ ។ ពេលខ្លះភ្ញៀវអាចស្នាក់នៅក្នុងភូមិ ១យប់សិន ឬ ក៏ធ្វើដំណើរបន្តទៅបោះជំរុំ ក្នុងព្រៃតែម្តង វាអាស្រ័យលើភ្ញៀវ ដែលមានពេលយូរ ឬ ខ្លីតែប៉ុណ្ណោះ៕ ដោយ ៖ ដារា








