
អ្នកនាំពាក្យកងទ័ពអេហ្ស៊ីប និយាយថា ឆ្មាំព្រំដែនអេហ្ស៊ីបជាច្រើននាក់ បានរងរបួសស្រាលកាលពីថ្ងៃអាទិត្យ ក្រោយត្រូវដោយចៃដន្យបំបែកគ្រាប់កាំភ្លើងធំពីរថក្រោះអ៊ីស្រាអែល ។
យោធាអ៊ីស្រាអែល និយាយមុននេះថា រថក្រោះមួយក្នុងចំណោមរថក្រោះរបស់ពួកគេ បានវាយប្រហារដោយចៃដន្យទីតាំងរបស់អេហ្ស៊ីប នៅជិតព្រំដែនជាមួយតំបន់ហ្គាហ្សាស្រ្ទីប ។
កងកម្លាំងការពារជាតិអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដោយពុំបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតថា ពួកគេសូមបង្ហាញទុក្ខព្រួយចំពោះឧបទ្ទេវហេតុមួយនេះ ដែលត្រូវបានគេស៊ើបអង្កេត ។
ដោយឡែក អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធអេហ្ស៊ីប និយាយថា អំឡុងការប៉ះទង្គិចគ្នាកំពុងបន្តនៅតំបន់ហ្គាហ្សាស្រ្ទីបកាលពីថ្ងៃអាទិត្យអគារប៉មយាមព្រំដែនមួយកន្លែងរបស់អេហ្ស៊ីប បានត្រូវដោយចៃដន្យបំណែកគ្រាប់កាំភ្លើងធំពីរថក្រោះអ៊ីស្រាអែល បណ្តាលឲ្យមានរបួសស្រាលនៅក្នុងចំណោមឆ្មាំព្រំដែនមួយចំនួនរបស់ពួកយើង ។
លោកបន្តថា ភាគីអ៊ីស្រាអែល បានបង្ហាញការសោកស្តាយជាខ្លាំងចំពោះឧបទ្ទេវហេតុអចេតនានេះភ្លាមៗ ។ ការស៊ើបអង្កេត កំពុងធ្វើឡើងសម្រាប់កាលៈទេសៈនៃឧបទ្ទេវហេតុនេះ ៕