
ប្រទេសអាស៊ែរបៃហ្សង់ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានចាប់ផ្តើមសមយុទ្ធយោធាជាបន្តបន្ទាប់ជាមួយសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនគឺទួរគី ដែលជាលើកដំបូង ចាប់តាំងពីទីក្រុងបាគូ បានដណ្តើមយកតំបន់បែងចែក ណាហ្គ័រណូ-ការ៉ាបាក់ (Nagorno-Karabakh) កាលពីខែមុន ដែលជំរុញឲ្យជនជាតិអាមេនីភាគច្រើនភៀសខ្លួនចេញពីទឹកដីនេះ។
ក្រសួងការពារជាតិរបស់ប្រទេសអាស៊ែរបៃហ្សង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុគ្គលិកយោធារហូតដល់ ៣.000 នាក់ កំពុងចូលរួមក្នុងសមយុទ្ធ ដែលមានឈ្មោះសម្រាប់ស្ថាបនិកនៃប្រទេសទួរគីដ៏ទំនើបគឺ លោក Mustafa Kemal Ataturk។
ក្រសួង បាននិយាយថា សមយុទ្ធនេះ កំពុងត្រូវបានធ្វើឡើងនៅទូទាំងប្រទេសអាស៊ែរបៃហ្សង់ រួមទាំងនៅទីក្រុងបាគូ ជាដែនដីNakhichevan ដែលមានព្រំប្រទល់ជាប់ប្រទេសទួរគី និងនៅក្នុងអ្វីដែលក្រសួងហៅថា «ទឹកដីរំដោះ»នៃទីក្រុងការ៉ាបាក់។
ប្រទេសទួរគីមានទំនាក់ទំនងផ្នែកភាសា និងវប្បធម៌ជិតស្និទ្ធទៅនឹងប្រទេសអាស៊ែរបៃហ្សង់ ហើយបានផ្តល់ការគាំទ្រផ្នែកយោធា និងនយោបាយដល់ទីក្រុងបាគូ ក្នុងអំឡុងពេលជម្លោះរយៈពេល បីទសវត្សរ៍របស់ខ្លួនជាមួយប្រទេសអាមេនី ដែលទីក្រុងអង់ការ៉ា មិនមានទំនាក់ទំនងការទូតជាផ្លូវការនោះទេ។