
ប្រធានគោលនយោបាយកាបេទេសរបស់សហភាពអឺរ៉ុប លោកចូសេហ្វ បូរ៉ែលនៅថ្ងៃច័ន្ទនេះ បានចូលរួម អំពាវនាវឲ្យបញ្ឈប់ជម្លោះរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីនដើម្បីបុព្វហេតុមនុស្សធម៌ក្នុងការផ្ដល់ជំនួយបន្ថែមចូលទៅក្នុងតំបន់ហ្កាហ្សា។
ខណៈអញ្ជើញទៅចូលរួមកិច្ចប្រជុំរបស់ក្រុមរដ្ឋមន្រ្ដីកាបរទេសសហភាពអឺរ៉ុប ក្នុងប្រទេស
លុចហ្សំបួរ លោកបូរ៉ែល បានប្រាប់អ្នកកាសែតថា ឥឡូវនេះ រឿងដែលសំខាន់បំផុតគឺការគាំទ្រផ្នែកមនុស្សធម៌ចូលទៅក្នុងតមបន់ហ្កាហ្សា។
លោកបូរ៉ែលបាននិយាយថា ក្រុមរដ្ឋមន្រ្ដីនឹងពិភាក្សាការអំពាវនាវពីអគ្គលេខាធិការអង្គការសហប្រជាជាតិអង់តូនីញ៉ូ ហ្គូតេរេសដើម្បីអោយបញ្ឈប់សង្រ្គាម និងអនុញ្ញាតឲ្យបញ្ជូនជំនួយមនុស្សធម៌បន្ថែមសម្រាប់ជនស៊ីវិលប៉ាឡេស្ទីន ចូលទៅក្នុងតំបន់ហ្កហ្សាបាន៕