យោងតាមអង្គការសហប្រជាជាតិ ប្រជាជនយ៉ាងហោចណាស់៦០% នៅក្នុងតំបន់ហ្កាហ្សា ត្រូវបានជម្លៀសចេញពីលំនៅឋានដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែល ។
ការិយាល័យសម្របសម្រួលសម្រាប់កិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយនៅក្នុងសេចក្ដីថ្លែងការមួយកាលពីថ្ងៃអាទិត្យថា មនុស្សប្រហែល១.៦លាននាក់ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ខ្លួន ចាប់តាំងពីការចាប់ផ្ដើមជម្លោះដ៏បង្ហូរឈាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។

ការិយាល័យសម្របសម្រួលសម្រាប់កិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ និយាយថា មនុស្សប្រមាណ ៥៦៦.០០០នាក់ កំពុងស្នាក់នៅក្នុងជម្រកចំនួន១៤៨កន្លែង ដែលត្រូវបានបង្កើតឡើងដោយទីភ្នាក់ងារ ការងារ និងជំនួយសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិក្នុងតំបន់ដើមបូព៌ា។
យោងតាមអង្គការខាងលើ ស្ថានភាពនៃការស្នាក់នៅកំពុងដុនដានខ្លាំង ជម្រកនានាកំពុងផ្ទុកពេញដោយមនុស្សកាន់តែច្រើនឡើង ហើយការផ្គត់ផ្គង់ជាមូលដ្ឋានដូចជាទឹក អាហារ និងថ្នាំពេទ្យជាដើមនោះ ជិតអស់។ ទិន្នន័យបង្ហាញថា លំនៅឋានជាង៤០% នៅក្នុងតំបន់ហ្កាហ្សា ត្រូវបានបំផ្លាញ៕
