សម្តេចធិបតី៖ កត្តាជីវភាព និងសុខុមាលភាព​ប្រជាជនគឺជាកិច្ចការដ៏ធំក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល

2023/10/24 04:42:40 pm        137

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កត្តាជីវភាព​រស់នៅ និងសុខុមាលភាពរបស់ប្រជាជនគឺជាកិច្ចការដ៏សំខាន់ និងធំបំផុត​ដែលរាជរដ្ឋាភិបាល​អាណត្តិទី៧នេះ ត្រូវយកចិត្តទុកដាក់​ ខណៈការកសាងមន្ទីរពេទ្យ គឺជាចក្ខុវិស័យប្រកបដោយ​យុទ្ធសាស្ត្រ​វែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដើម្បីជាការឆ្លើយតបទាន់សភាពការណ៍នូវតម្រូវការ​ចាំបាច់​របស់ប្រជាជនមិនថា នៅរាជធានីភ្នំពេញ​ ឬនៅតាមបណ្តាខេត្តនានានោះឡើយ។

ការបញ្ជាក់បែបនេះ របស់សម្តេចធិបតី គឺបានធ្វើឡើងក្នុងគ្រាដែលសម្ដេចអញ្ជើញជាធិបតីក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិតេជោសន្តិភាព» និងប្រកាសដាក់ឱ្យ អនុវត្ត​ជាផ្លូវការ​នូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាព​ទាំង៦គឺ«ការពង្រីកវិសាលភាពមូលនិធិសមធម៌​ដល់គ្រួសារងាយរងហានិភ័យ» ​នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ នៅខណ្ឌព្រែកព្នៅ ​រាជធានីភ្នំពេញ។

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ​វិស័យសុខាភិបាល និងវិស័យអប់រំ គឺនៅតែជាវិស័យ អាទិភាពធំបំផុតក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនៅអាណត្តិថ្មីនេះ ដោយកត្តាទាំងពីរនេះ​ហើយ ​គឺជាការជំរុញជីវភាពរស់នៅរបស់ប្អូនប្រជាពលរដ្ឋគ្រប់រូប​ឲ្យកាន់​តែល្អប្រសើរបន្ថែមទៀត ស្របទៅតាមយុទ្ធសាស្រ្តទី១ ក្នុងចំណោមទាំង៦ ដែលរាជរដ្ឋាភិបាលប្រកាសដាក់ឲ្យអនុវត្ត​នាពេលនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​ក៏បានបញ្ជាក់ផងដែរថា ការដាក់ឲ្យប្រើប្រាស់​នូវ«មន្ទីរពេទ្យជាតិតេជោសន្តិភាព» នាពេលនេះគឺជាការដោះស្រាយសេវាសុខាភិបាល​ជូន​ដល់បងប្អូន​ប្រជាពលរដ្ឋ គ្រប់ពហុព្យាបាល ហើយមន្ទីរពេទ្យនេះ​ក៏ជាការជួយរែកពុន​ដល់​មន្ទីរពេទ្យផ្សេងៗផងដែរ ​ហើយមួយវិញទៀត«មន្ទីរពេទ្យជាតិ តេជោសន្តិភាព»​ដែលជា​មន្ទីរពេទ្យដ៏ធំ​ហើយអាចដាក់គ្រែអ្នកជំងឺបានជិតមួយម៉ឺននាក់នេះ ​ក៏មិនមែន​សម្រាប់តែបម្រើ​ដល់​បងប្អូនប្រជានពលរដ្ឋនៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺនឹងបម្រើដល់ប្រជាពលរដ្ឋ​គ្រប់រូបទាំង​អស់នៅទូទាំងប្រទេស​ រួមទាំងជនជាតិបរទេស​ដែល​កំពុងរស់នៅ​កម្ពុជាផងដែរ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        162
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm