ក្រុមអ្នកគាំទ្រប៉ាឡស្ទីននៅប៉ាគីស្ថាន ថ្កោលទោសអាមេរិកចំពោះការគាំទ្រអ៊ីស្រាអែល ខណៈ​មាន​ការប៉ះទង្គិចគ្នានៅឥណ្ឌា

2023/10/24 05:13:24 pm        105

ក្រុមអ្នកគាំទ្រប៉ាឡេស្ទីនរាប់រយនាក់ បានដើរដង្ហែទៅកាន់ស្ថានកុងស៊ុលសហរដ្ឋអាមេរិក នៅទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន ដើម្បីថ្កោលទោស​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ទម្លាក់​គ្រាប់​បែករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។

ការហែក្បួន នេះត្រូវបានរៀបចំឡើងដោយអង្គការម៉ាចលីសអ៊ី វ៉ាដេត អ៊ុលម៉ូស្លីមីន(Majlis-e-Wahdat-ul-Muslimeen) ជាស្ថាប័នជាតិនៃក្រុមអ៊ីស្លាមនិកាយស៊ីអ៊ីត (Shi’ite) និង​បព្វជិត​សាសនា​នៅ​ក្នុងប្រទេសប៉ាគីស្ថាន។ ក្រុមអ្នកតវ៉ាត្រូវបានបញ្ឈប់នៅចម្ងាយប្រហែលកន្លះគីឡូម៉ែត្រពីស្ថានកុងស៊ុលសហរដ្ឋអាមេរិក។ក្រុម​បាតុករបានដុតទង់ជាតិអ៊ីស្រាអែល និងអាមេរិក ហើយបាន​ជំរុញ​ឱ្យ​ប្រទេស​មូស្លីម​បញ្ចប់​ទំនាក់​ទំនង​ការទូតជាមួយអ៊ីស្រាអែល។

ចំណែក​នៅប្រទេសឥណ្ឌាវិញនិស្សិតរាប់សិបនាក់ដែលកំពុងតវ៉ានៅទីក្រុងញូវដេលី (New Delhi) ដោយស្ងប់ស្ងាត់ដើម្បីគាំទ្រជនជាតិប៉ាឡេស្ទីនត្រូវបាននគរបាលឃាត់ខ្លួនកាលពីថ្ងៃចន្ទ ២៣ ខែតុលា ហើយបានអូសចូលទៅក្នុងរថយន្ត។

ក្រុម​បាតុករដែលភាគច្រើនមកពីអង្គការនិស្សិតឆ្វេងនិយមមួយចំនួន បានដើរ​ឆ្ពោះ​ទៅ​កាន់​ស្ថាន​ទូត​អ៊ីស្រាអែល នៅពេលមានការប៉ះទង្គិចគ្នាបានកើតឡើង។ អ៊ីស្រាអែល​បាន​ទម្លាក់​គ្រាប់​បែក​លើ​តំបន់​ហ្កាហ្សា ព្រមទាំងបង្កើនការវាយប្រហារតាមអាកាសបន្ថែមទៀតកាលពីថ្ងៃចន្ទ ខណៈ​ទាហាន​របស់​ខ្លួនបានប្រយុទ្ធជាមួយពួកសកម្មប្រយុទ្ធហាម៉ាសនៅលើដី ក្នុងការ​វាយ​ឆ្មក់​នៅ​តំបន់​ឡោម​ព័ទ្ធ​ប៉ាឡេស្ទីន។ ក្រសួងសុខាភិបាលហ្កាហ្សានិយាយថា មនុស្សចំនួន ៤៣៦ នាក់​បាន​ស្លាប់​ដោយ​ការ​វាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែល​ភាគច្រើននៃពួកគេស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សាដ៏តូចចង្អៀត និងមាន​ប្រជាជន​រស់​នៅ​ច្រើន​។ ក្រសួងសុខាភិបាលបាននិយាយថា ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់៥.០៨៧ នាក់​បាន​ស្លាប់ នៅក្នុងការវាយប្រហារមានអាយុកាលពីរសប្តាហ៍ ក្នុងនោះ​មាន​កុមារ​ចំនួន​២.០៥៥នាក់៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm