ក្រសួងសុខាភិបាលនឹងពង្រីកសេវាសុខភាពបន្ថែមនៅមូលដ្ឋាន ដើម្បីគាំទ្រដល់ជនមានពិការភាព

2023/10/24 06:19:21 pm        119

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្លែងថា ក្រសួង​នឹងពង្រីក​សេវា​សុខភាព​​បន្ថែម​នៅតាមមូលដ្ឋានសុខាភិបាល គ្រប់លំដាប់ថ្នាក់ ដើម្បីគាំទ្រដល់ជនមានពិការភាព និង​កាត់បន្ថយបន្ទុកលំបាករបស់របស់ជនមានពិការភាព ក្រោមកិច្ច​សហប្រតិបត្តិការ​របស់​គម្រោង​ ATscale នៅកម្ពុជា និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់បែបនេះ ក្នុង​ឱកាស​ទទួល​ជួប​ពិភាក្សារងារ ជាមួយក្រុមការងារគម្រោង ATscale នៅកម្ពុជា ដឹកនាំដោយលោក Pascal Jeroen Bijleveld នាយកប្រតិបត្តិគម្រោង ATscale នៅទីស្តីការក្រសួងសុខាភិបាល នារ​សៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ 

ឯកឧត្តម​បានស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមការងារគម្រោង ATscale នៅកម្ពុជា ដែល​បាន​រៀបចំ​គម្រោងចូលរួមគាំទ្រក្រសួងសុខាភិបាល លើសេវាស្ដារលទ្ធភាពពលកម្ម និង​ឧបករណ៍​អវយវៈ​សិប្បនិម្មិត ដើមី្បជួយឱ្យជនមានពិការភាពរស់នៅប្រកបដោយសុខភាពល្អ មាន​ផលិត​ភាព​ មានឯករាជ្យ សេចក្តីថ្លៃថ្នូ និងអាចចូលរួមក្នុងសកម្មភាពអប់រំបណ្តុះបណ្តាល ទីផ្សារការងារ និង​សកម្មភាពជីវិតប្រចាំថ្ងៃបានជាប្រក្រតី។

ឯកឧត្តម​មានប្រសាសន៍ថា ក្រសួងសុខាភិបាល នឹងសហការ​គាំទ្រកា​រផ្ទេ​រ​សេវា​ស្ដារ​លទ្ធភាព​ពលកម្ម និងឧបករណ៍អវយវៈសិប្បនិម្មិត ឧបករណ៏ជំនួយការស្តាប់ ដើមី្បជួយ​ឱ្យ​ជន​មាន​ពិការ​ភាព​រស់នៅ​ប្រកបដោយសុខភាពល្អ។ ទន្ទឹមនឹងនេះ ATscale នឹងជួយសម្រប​សម្រួល​ជាមួយ​ភាគី​ពាក់​ព័ន្ធទាំងអស់ ក្នុងការផ្ទេរមុខងារ ភារកិច្ច ឯកសារគតិយុត្តិពាក់ព័ន្ធនានា និងជួយ​រៀប​ចំ​ផែន​ការ​ទាំង​រយៈពេលខ្លី និងរយៈពេល​វែង​ដោយ​សហការ​ជា​មួយ​ផ្នែក​ពាក់​ព័ន្ធ​របស់​ក្រសួង​សុខាភិបាល។

ឯកឧត្តមរដ្ឋមន្រ្ដីបញ្ជាក់ថា ក្រសួងនឹង​ពង្រីក​សេវា​សុខភាព​បន្ថែម​នៅ​តាម​មូលដ្ឋាន​សុខាភិបាល​គ្រប់​លំដាប់​ថ្នាក់ ដើម្បីគាំទ្រដល់ជនមានពិការភាព និងកាត់បន្ថយបន្ទុកលំបាកផ្សេងៗ ក្រោមកិច្ច​សហប្រតិបត្តិការ​របស់ គម្រោង ATscale នៅកម្ពុជា និងដៃគូអភិវឌ្ឍន៍ទាំងអស់។ 

លោក Pascal Jeroen Bijleveld ថ្លែងថា គម្រោង ATscale នេះបានរៀបចំ​ឡើង​ដោយ​មាន​ការ​ពិគ្រោះ​យោបល់ជាច្រើនលើកជាមួយក្រុមការងារបច្ចេកទេសអន្តរក្រសួង ព្រមទាំងគ្រោង​នឹង​ដាក់​សម្ពោធ​នា​ពេលឆាប់ៗខាងមុខនេះ ព្រមទាំងសុំអញ្ជើញក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា ចូលរួមជាអធិបតី៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm