កាលពីថ្ងៃច័ន្ទ (២៣ តុលា) សកម្មជនអាកាសធាតុជាច្រើន ស្លៀកពាក់ដូចជាតុក្កតាភីណូឈីអូ (Pinocchio) បានអង្គុយធ្វើបាតុកម្មដើម្បីរិះគន់កង្វះខាតវិធានការរបស់រដ្ឋាភិបាលអ៊ីតាលី លើបញ្ហាបម្រែបម្រួលអាកាសធាតុ។

សកម្មជនប្រហែល១០០នាក់ ដែលជាសមាជិកនៃក្រុមប្រឆាំងបញ្ហាអាកាសធាតុ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ពួកគេចង់តវ៉ាប្រឆាំងនឹង «ការភូតកុហក» និងការធ្វើផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាលអ៊ីតាលី។

បាតុករទាំងនោះបានធ្វើការតវ៉ានៅមុខក្រសួងហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បន្ទាប់ពីប្រទេសអ៊ីតាលី កាលពីសប្តាហ៍មុនបាននិយាយថា ខ្លួននឹងត្រៀមថវិកាចំនួន ១២ពាន់លានអឺរ៉ូ ក្នុងការសាងសង់ស្ពានខ្នាតយក្សមួយ ដើម្បីភ្ជាប់ទីក្រុងកោះស៊ីស៊ីលី ទៅកាន់ដីគោក។
នេះជាការសម្រេចមួយ ដែលសកម្មជននិយាយថា វាមិនមែនជាការដោះស្រាយបញ្ហានោះទេ ប៉ុន្តែនឹងធ្វើឱ្យវិបត្តិបរិស្ថានអាកាសធាតុកាន់តែធ្ងន់ធ្ងរឡើងថែមទៀត៕