សង្គ្រាមពាក្យសម្តីចិន និងហ្វីលីពីន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង បង្កើនហានិភ័យជម្លោះដ៏ក្តៅគគុក

2023/10/24 08:33:54 pm        86

អ្នកអង្កេតការណ៍ចិន បានព្រមានថា ប្រទេសចិន និងហ្វីលីពិន កំពុងបង្កើនសង្គ្រាមពាក្យសម្តី ជុំវិញការប៉ះទង្គិចគ្នា២លើកនៅសមុទ្រចិនខាងត្បូងដែលមានជម្លោះ បង្កើនហានិភ័យនៃជម្លោះប្រដាប់អាវុធ ដែលទាក់ទាញការចាប់អារម្មណ៍ពីសហរដ្ឋអាមេរិក។ បញ្ហានេះបានកើតឡើង ខណៈភាគីទាំងសងខាង បង្កើនការចោទប្រកាន់គ្នាជុំវិញឧបទ្ទវហេតុ២លើកកាលពីថ្ងៃអាទិត្យ ទី២២ ខែតុលា ពាក់ព័ន្ធទៅនឹងទូកឆ្មាំល្បាតឆ្នេរមកពីភាគីទាំងសងខាង។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning កាលពីថ្ងៃចន្ទ បានចោទប្រកាន់ ប្រទេសហ្វីលីពីន ពីបទបង្ករឿង ដោយការបំពានដដែលៗចូលទៅក្នុងកោះថ្មប៉ប្រះទឹក Renai Jiao( រ៉ិនអាយ ជាយ) និងបន្តផ្សព្វផ្សាយព័ត៌មានមិនពិត។ កោះថ្មប៉ប្រះទឹក Renai Jiao គឺជាឈ្មោះជាភាសាចិន សម្រាប់តំបន់ថ្មប៉ប្រះទឹក Second Thomas ដែលប្រទេសហ្វីលីពីន ដាក់ឈ្មោះថា Ayungin( អាយុងងីន) ជាតំបន់មួយនៅសមុទ្រចិនខាងត្បូងជាកន្លែងដែលការប៉ះទង្គិចគ្នា បានកើតឡើង។

វាជាផ្នែកមួយនៃ ប្រជុំកោះ Spratly ដែលគេស្គាល់ថាជាប្រជុំកោះ Nansha ជាភាសាចិន ហើយត្រូវបានអះអាងសិទ្ធិដោយប្រទេសទាំងពីរ។

លោក Ding Duo ( ទីង ទួក) អ្នកស្រាវជ្រាវរងនៅវិទ្យាស្ថានជាតិសម្រាប់ការសិក្សាសមុទ្រចិនខាងត្បូង បានព្រមានថា ឧបទ្ទវហេតុទាំងនេះ អាចបង្ហាញពីចំណុចកំពូលសម្រាប់ទំនាក់ទំនង រវាងទីក្រុងប៉េកាំង និងសម្ព័ន្ធមិត្តវ័យចំណាស់បំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ី ។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន កាលពីពេលមុន បានចោទប្រកាន់ឆ្មាំល្បាតឆ្នេរចិន ពីបទធ្វើឲ្យប៉ះពាល់ដ៍រំខាន និងដោយចេតនាចំពោះនាវាផ្គត់ផ្គង់ឡើងវិញ និងនាវាឆ្មាំល្បាតឆ្នេរហ្វីលីពីន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        125
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        118
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm