ប្រមុខការបរទេសចិន លោក Wang Yi នឹងទៅអាមេរិកនៅសប្ដាហ៍នេះ មុនដំណើរទស្សនកិច្ចរបស់លោក Xi

2023/10/24 01:37:55 pm        117

សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃចន្ទ ២៣ តុលាថា ប្រមុខការទូតរបស់ចិននឹងធ្វើទស្សនកិច្ចដ៏កម្រទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ជាការត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចដ៏សំខាន់របស់ប្រធានាធិបតី Xi Jinping ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង។

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ជាមន្ត្រីជាន់ខ្ពស់ចិន ដែលបានចេញចូលក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជិត ៥ឆ្នាំ មកនេះ នឹងធ្វើទស្សនកិច្ចចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ស្របពេលស្ថានភាពដ៏ស្រអាប់ ជុំវិញពាណិជ្ជកម្ម សង្រ្គាមអ៊ុយក្រែន ជម្លោះនៅមជ្ឈិមបូព៌ា កោះតៃវ៉ាន់ និងសកម្មភាពអះអាងសិទ្ធិគ្រប់គ្រងរបស់ប្រទេសចិននៅដែនសមុទ្រក្បែរហ្វីលីពីន។

មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយថា ដំណើរនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីរក្នុងពិភពលោក ដើម្បីគ្រប់គ្រងការប្រកួតប្រជែងរបស់ប្រទេសទាំងពីរប្រកបដោយការទទួលខុសត្រូវ។ លោកបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា យើងបន្តជឿថា ការទូតទល់មុខគ្នាដោយផ្ទាល់គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការលើកឡើងនូវបញ្ហាប្រឈមនានា ការដោះស្រាយការខ្វែងគំនិតគ្នា និងការប្រាស្រ័យទាក់ទងគ្មានភាពស្មោះត្រង់ និងស្វែងរកការធ្វើការជាមួយចិនជាទីដែល ប្រទេសទាំងពីរទទួលបានផលប្រយោជន៍ស្មើរភាពគ្នា។

លោក Wang នឹងបំពេញទស្សនកិច្ចទៅអាមេរិក ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបានទៅកាន់ទីក្រុងប៉េកាំងកាលពីខែមិថុនាឆ្នាំនេះ ជាមន្ត្រីជាន់ខ្ពស់អាមេរិកដែលធ្វើដំណើរទៅកាន់ប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៨ ។លោក Biden ដែលបានជួបលោក Xi កាលពីខែវិច្ឆិកាឆ្នាំមុន នៅក្រៅកិច្ចប្រជុំកំពូល G20 នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី បានអញ្ជើញមេដឹកនាំចិនទៅកាន់កាន់ទីក្រុង San Francisco នៅខែក្រោយ ជាទីដែលអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៃជំនួបកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)៕

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am