កងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីពន្លឿនការងារសាងសង់ដែលនៅសេសសល់លើនាវាមុជទឹកមីស៊ីលបាលិស្ទិកដំបូងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ទល់នឹងការពន្យារពេល ដែលអាចកើតមាន ក្នុងអំឡុងពេលធ្វើតេស្តនាវាលើកដំបូង នៅចុងទសវត្សរ៍នេះ។

កងទ័ពជើងទឹក និងក្រុមការងារម៉ៅការសំខាន់ Electric Boatsរបស់ក្រុនហ៊ុន General Dynamics' ពីដើមឡើយ បានសាងសង់របាំងការពារនាវារយៈពេល៦ខែទៅក្នុងកាលវិភាគសាងសង់សម្រាប់ទីក្រុងវ៉ាស៊ីននាពេលអនាគត នាវាមុជទឹកមីស៊ីលបាលិស្ទិកដំបូងគេនេះ ត្រូវបានសាងសង់ តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។
ក្រុមអ្នកដឹកនាំ បានបញ្ជាក់ថា របាំងការពារនាវានោះ ត្រូវបានរុះចេញទាំងស្រុង ដោយសារតែបញ្ហាប្រឈមទាក់ទងនឹងជំងឺរាតត្បាត និងការបំពេញការងាររបស់អ្នកម៉ៅការ ទោះបីជានាវានេះ នៅតែស្ថិតក្នុងកាលវិភាគកំណត់តាមកិច្ចសន្យាក្តី។
ឧត្តមនាវីឯក Scott Pappano នាយកប្រតិបត្តិកម្មវិធីសម្រាប់នាវាមុជទឹកយុទ្ធសាស្ត្រ បានប្រាប់សារព័ត៌មាន Defence News ក្នុងកិច្ចប្រជុំកំពូលមួយនៅដើមខែនេះថា ខ្លួនកំពុងធ្វើការជាមួយអ្នកសាងសង់នាវា ដើម្បីទទួលបាននូវរបាំងការពារនាវានោះ «ដើម្បីផ្តល់ឲ្យយើងនូវឲ្យកាស ដើម្បីជៀសវាងបញ្ហានានាក្នុងការធ្វើតេស្តវា ដែលជានាវានាំមុខនោះ»។