Serena Williams ធ្លាក់​ពី French Open ត្រឹមជុំ​ទី៤ ក្រោម​ស្នាដៃ Elena Rybakina

2021/06/07 06:13:14 pm        432

​វាយ​កូន​បាល់​៖ ​កីឡាការិនី​វាយ​កូន​បាល់​អាមេរិក Serena Williams ក្តីសង្ឃឹម​ចង់​ឈ្នះ​ជើងឯក Grand Slam អោយ​ស្មើ​កំណត់ត្រា ២៤លើក​របស់ Margaret Court អាក់ខាន​សាជាថ្មី​ ក្រោយ​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាការិនី​កា​ហ្សា​ក់​ស្ថាន Elena Rybakina ត្រឹមជុំ​ទី៤ Grand Slam, French Open​។

​​ជាការ​ប្រកួត​ដ៏​ហត់នឿយ​សំរាប់​កីឡាការិនី​អាមេរិក Serena Williams បន្ទាប់ពី Elena Rybaki​na ធ្វើ​បានល្អ​អស្ចារ្យ​ក្នុងការ​យកឈ្នះ​លទ្ធផល ៦-៣ និង ៧-៥​។ ​កីឡាការិនី​វ័យ ៣៩ឆ្នាំ​រូបនេះ​បាន​ព្យាយាម​អស់ពី​លទ្ធភាព​ហើយ​តែ​នៅ​មិន​សំរេច ធ្វើអោយ​នាង​ក្លាយជា​កីឡាការិនី​ក្នុង​លំដាប់ Top 10 មួយរូប​ទៀត​ដែល​ធ្លាក់​ចេញ​។ ​បំណង​ចង់​តាម​ស្មើ​កំណត់ត្រា​ឈ្នះ Grand Slam ២៤លើក​ដូចនឹង Margaret Court នោះ Serena Williams ត្រូវ​រង់ចាំ​ដល់ Wimbledon ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី២៨ ចុងខែ​នេះ​។ ​រំលឹកថា Serena Williams បាន​ខក​ខាន​ឈ្នះ Grand Slam តាំងពី​ឈ្នះ​ចុងក្រោយ​នៅ Australian Open ឆ្នាំ២០១៧​។

​​វ័យ​ទើបតែ ២១ឆ្នាំ​បច្ចុប្បន្ន​កីឡាការិនី Elena Rybakina នៅពេល​ចាប់កំណើត​បាន ២ខែ Serena Williams ឈ្នះ Grand Slam លើកដំបូង​នៅ​ខែកញ្ញា​ឆ្នាំ១៩៩៩ ទៅហើយ​។ ​គូប្រកួត​បន្ទាប់​របស់ Elena Rybakina គឺ​កីឡាការិនី​រុស្ស៊ី Anastasia Pavlyuchenkova ដែល​បាន​យកឈ្នះ Victoria Azarenka ឡើង​វគ្គ ៨នាក់​ចុងក្រោយ​លើកដំបូង​ក្នុង​អាជីព​។​ ​លទ្ធផល​ផ្សេងទៀត​ផ្នែក​នារី​ផងដែរ ​កីឡាការិនី​អេ​ស្ប៉ា​ញ Paula Badosa បាន​យកឈ្នះ​កីឡាការិនី​ឆេ​ក Marketa Vondrousova ឡើង​វគ្គ ៨នាក់​ចុងក្រោយ​លើកដំបូង ​រួមជាមួយ​កីឡាការិនី​ស្លូ​វេ​នី Tamara Zidansek ដែល​បាន​យកឈ្នះ​កីឡាការិនី​រ៉ូ​ម៉ា​នី Sorana Cirstea៕

​អត្ថ​ប​ទៈ​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        148
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        159
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm