ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ១ មានភាពល្អប្រសើរបន្ទាប់ពីស្ពានកោះនរា បានបើកឱ្យប្រើប្រាស់

2023/10/24 03:08:09 pm        597

ភ្នំពេញ៖ បន្ទាប់ពីស្ពានឆ្លងទន្លេពីតំបន់អភិវឌ្ឍន៍កោះពេជ្រ ទៅតំបន់អភិវឌ្ឍន៍កោះនរា ត្រូវបានដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នរួចមក មានការកត់សម្គាល់ឃើញថា ​នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ​ស្ថានភាពចរាចរណ៍ធ្វើដំណើររបស់ពលរដ្ឋ នៅលើកំណាត់ផ្លូវជាតិលេខ១ មានភាពល្អប្រសើរឡើងវិញ ​ដោយមិនមានការកកកុញស្ទះខ្លាំងដូចសព្វមួយដងនោះឡើយ ។

លោកវរសេនីយ៍ទោ រឿន សុជីវី អធិការរងនគរបាលខណ្ឌច្បារអំពៅ​ ទទួលផែននគរបាលចរាចរណ៍ និង​សណ្តាប់ធ្នាប់សាធារណះ បានប្រាប់ BTV ឱ្យដឹងថា ដោយសារតែពលរដ្ឋបានទទួលជ្រាប អំពីការ​អនុញ្ញាត​ឱ្យមានការធ្វើចរាចរណ៍លើស្ពានកោះនរា ​ទើបពួកគាត់​ភាគច្រើន បាន​បង្វែរទិសដៅចរាចរណ៍ទៅឆ្លងកាត់ស្ពានវិញ​ ធ្វើឱ្យស្ថានភាពចរាចរណ៍​លើកំណាត់ផ្លូវជាតិលេខ១ មានភាព​ធូរស្បើយខ្លះជាងពេលមុន ។

លោកអធិការរងបន្ថែមថា ទន្ទឹមនឹងស្ថានភាពលំហូរចរាចរណ៍ បានធូរស្បើយ មិនបង្កជាការ​កកស្ទះដូចសព្វដងក៏ដោយ ​ក៏កម្លាំងនគរបាលរបស់លោក ​នៅតែបន្តយកចិត្តទុកដាក់ ក្នុង​ការប្រចាំការតាមគោលដៅ​ស្តុបនីមួយៗលើកំណាត់ផ្លូវ ​ដើម្បីឈរសម្រួល និង​រក្សា​របៀបរៀប​រយសាធារណៈ ឱ្យបានកាន់តែល្អប្រសើរឡើងផងដែរ ។

ប្រជាពលរដ្ឋ ​ក៏បានបង្ហាញអារម្មណ៍រីករាយ​ ពេលស្ថានភាពលំហូរចរាចរណ៍លើផ្លូវជាតិលេខ១ មិន​មានការកកស្ទះ ដោយពួកគាត់​ ចំណេញពេលវេលាពេលជិះធ្វើដំណើរឆ្លងកាត់ ​មិនបន្តបង្កការរំខាន ។

សូមបញ្ជាក់ថា ស្ពានបេតុងខ្សែកាបឆ្លងទន្លេ កោះពេជ្រ - កោះនរា បានដាក់ឱ្យដំណើរការប្រើប្រាស់​ទាំង២ស្ពាន ​ជាបណ្តោះអាសន្ន ​កាលពីវេលាព្រលប់ល្ងាច​ថ្ងៃទី២៣​ តុលា ​ឆ្នាំ២០២៣ ។ បន្ទាប់ពីមាន​ការដាក់ឱ្យប្រើប្រាស់ភ្លាម មានពលរដ្ឋជាច្រើន​ បាននាំគ្នាជិះទៅដំណើរឆ្លងកាត់ជាបន្តបន្ទាប់ ៕ អត្ថបទ ៖ លីហេង

អត្ថបទដែលទាក់ទង

ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តដល់សមាជិក សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក
2025/04/19 08:00:14 am       
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារ
2025/04/18 10:01:41 pm        1
អភិបាលខេត្តប៉ៃលិន ថ្លែងអំណរគុណដល់បងប្អូនអ្នកស្ម័គ្រចិត្ត និងបុគ្គលិកសម្អាតអនាម័យ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ២០២៥
2025/04/18 06:45:56 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តដល់សមាជិក សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក

2025/04/19 08:00:14 am
​លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារ
2025/04/18 10:01:41 pm
​ក្រុមជំនួយ៖ កុមារហ្កាហ្សារស់រានដោយសារអាហារតិចជាង ១ដង ក្នុង ១ថ្ងៃ
2025/04/18 09:04:25 pm
​ក្រុមបុរាណវិទូរកឃើញប្រាសាទអាយុកាល ៤ពាន់ឆ្នាំមានសាកសពមនុស្សបូជាយញ្ញនៅប្រទេសប៉េរូ
2025/04/18 08:52:20 pm
​ជនប៉ាឡេស្ទីននាំគ្នាកាន់ទុក្ខសាច់ញាតិស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុង Jabalia
2025/04/18 08:51:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/17 09:29:28 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/06 11:39:47 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/13 05:07:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/18 03:18:43 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/18 07:34:14 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am