
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌាលោក Subrahmanyam Jaishankar បាននិយាយថា ប្រទេសឥណ្ឌានិងបន្តការចេញទិដ្ឋាការដល់ពលរដ្ឋកាណាដា ប្រសិនបើខ្លួនមើលឃើញពីភាពល្អប្រសើរចំពោះសុវត្ថិភាពនៃអ្នកការទូត។
លោក Jaishankar បាននិយាយថា អ្នកការទូតរបស់យើងនៅក្នុងប្រទេសកាណាដា ពុំមានសុវត្ថិភាពនោះទេ។ ដូច្នេះប្រសិនបើយើងមើលឃើញភាពល្អប្រសើរនៅទីនោះ យើងនឹងបន្តការចេញទិដ្ឋាការ។ ក្តីសង្ឃឹមរបស់លោក នឹងក្លាយជាអ្វីដែលកើតឡើងក្នុងពេលឆាប់ៗនេះ។
ទំនាក់ទំនងរវាងប្រទេសកាណាដា និងប្រទេសឥណ្ឌា មានភាពតានតឹង បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានចោទប្រកាន់ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាកាលពីពាក់កណ្តាលខែកញ្ញា ពីបទនៅពីក្រោយការធ្វើឃាតមេដឹកនាំសាសនាស៊ីក លោក Hardeep Singh Nijjar នៅលើទឹកដីកាណាដា។ ប្រទេសឥណ្ឌា បានច្រានចោលការចោទប្រកាន់នេះ និងបានចាត់ទុកវាថាជារឿងមិនសមហេតុផល និងបង្ករឿង។ ប្រទេសទាំងពីរបានចេញការណែនាំការធ្វើដំណើរ ជំរុញឲ្យពលរដ្ឋរបស់ពួកគេអនុវត្តការប្រុងប្រយ័ត្នខ្ពស់បំផុត ខណៈធ្វើដំណើរទៅកាន់តំបន់មួយចំនួននៅក្នុងប្រទេសទាំងសងខាងនេះ។ បន្ថែមលើនេះ មជ្ឈមណ្ឌលដំណើរការទិដ្ឋាការរបស់ប្រទេសឥណ្ឌា ក្នុងប្រទេសកាណាដា បានផ្អាកការផ្តល់សេវា។
កាលពីសប្តាហ៍មុន ប្រទេសកាណាដា បានជម្លៀសអ្នកការទូត៤១នាក់ ពីប្រទេសឥណ្ឌាបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌា បានគំរាមដកហូតអភ័យឯកសិទ្ធិការទូតរបស់ពួកគេ។