
ក្រុមអង្គការសប្បុរសធម៌ បានជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ដល់គ្រួសារប៉ាឡេស្ទីន និងអ៊ីស្រាអែលដូចជនជាតិអ៊ុយក្រែន ហើយអនុញ្ញាតឲ្យពួកគេចូលទៅក្នុងចក្រភពអង់គ្លេស។
ប្រជាជនអ៊ីស្រាអែលរាប់រយនាក់ ត្រូវបានប៉ាន់ស្មានថា បានភៀសខ្លួនទៅអង់គ្លេសរួចហើយ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស។
ក្រុមប្រឹក្សាជនភៀសខ្លួន បានព្រមានថា មនុស្សរាប់សែននាក់ ត្រូវបានជម្លៀសចេញ ដោយសារជម្លោះនៅអ៊ីស្រាអែល និងហ្គាហ្សា។
ឥឡូវនេះ ក្រុមអង្គការសប្បុរសធម៌ បានអំពាវនាវដល់រដ្ឋាភិបាលឲ្យដាក់ចេញនូវគម្រោងការជួបជុំគ្រួសារសង្គ្រោះក្នុងគ្រាអាសន្នន ដែលត្រូវបានយកគំរូតាមការរៀបចំ ដែលបានជួយជនជាតិអ៊ុយក្រែនមកកាន់ចក្រភពអង់គ្លេស។
មនុស្សប្រហែល ១៧៤.០០០នាក់ បានទៅកាន់ចក្រភពអង់គ្លេស ក្រោមគម្រោងគ្រួសារអ៊ុយក្រែន និងគម្រោងឧបត្ថម្ភអ៊ុយក្រែន គិតត្រឹមខែឧសភា នេះបើយោងតាមការសង្កេតការណ៍លើទេសន្តរប្រវេសន៍របស់សាកលវិទ្យាល័យ Oxford University ។