Mitrovic រកបាន ៣ គ្រាប់ម្នាក់ឯងឱ្យ Al-Hilal ឈ្នះ Mumbai City FC នៅ AFC Champions League

2023/10/24 11:16:18 pm        209

ខ្សែប្រយុទ្ធស៊ែប Aleksandar Mitrovic នៅតែបន្តទំរង់លេងអស្ចារ្យរបស់ខ្លួន​បន្ទាប់ពីរក​បាន​បី​គ្រាប់​​ម្នាក់ឯងក្នុងជ័យជំនះ ៦-០ របស់ក្រុមអារ៉ាប៊ីសាអ៊ូឌីត Al-Hilal លើក្រុមភ្ញៀវឥណ្ឌា Mumbai City FC នៃការប្រកួតក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League។

លេងបានត្រឹម ៥ នាទី អតីតខ្សែប្រយុទ្ធ Fulham រូបនេះរកបានគ្រាប់ដំបូងទៅហើយ និង​ជា​គ្រាប់​បាល់​តែមួយគត់ក្នុងវគ្គទី ១។

ឈានដល់វគ្គទី ២ ការប្រកួតដែលមានការចូលរួមទស្សនាដោយប្រធាន​ FIFA លោក Gianni Infantino នោះ Aleksandar Mitrovic ក៏រកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី ៦៧ មុនពេល​ដែល Sergej Milinkovic-Savic រកបានមួយគ្រាប់ដែរនៅនាទីទី ៧៣។

គ្រាប់បាល់ Hat-Trick របស់ Mitrovic ក៏បានសំរេចនៅនាទីទី ៨០ ដែលជាការស៊ុត Bicycle Kick យ៉ាងអស្ចារ្យ។

មិនទាន់អស់នៅឡើយ Mohammed Al Burayk និង Abdulelah Al Malki រក​បាន​ម្នាក់​មួយ​គ្រាប់​ទៀត​ឱ្យ Al-Hilal យកឈ្នះ Mumbai City FC ៦-០ ឡើងឈរលេខ ១ ក្នុងពូល D មាន ៧ ពិន្ទុ​ស្មើគ្នាក្រុមអ៊ូសប៊ែគីស្ថាន Navbahor។

ចំណែក Mumbai នៅតែមិនទាន់ស្គាល់ជ័យជំនះនៅឡើយ ខណៈដែ​ល​ប្រកួត​បន្ទាប់​នឹង​ត្រូវទ​ទួល​ Al-Hilal វិញម្តងនៅទឹកដីឥណ្ឌា ២ សប្តាហ៍បន្ទាប់។

នៅក្នុងពូល D នេះដែរក្រុមអ៊ូសប៊ែគីស្ថាន Navbahor ក៏រកបាន ៣ ពិន្ទុផង​ដែរ​ក្រោយ​យក​ឈ្នះ​ក្រុម​អ៊ីរ៉ង់ Nassaji ២-១។

ងាកមកការប្រកួតរបស់ក្លិបចាយលុយច្រើនរបស់អារ៉ាប៊ីសាអ៊ូឌីតមួយទៀត Al-Ittihad បន្ត​រក​បាន​ជ័យ​ជំនះ​លើកទី ២ របស់ខ្លួនក្រោយយកឈ្នះក្រុមភ្ញៀវអ៊ីរ៉ាក់ Air Force Club ១-០។

មួយគ្រាប់ជ័យជំនះរបស់ Al-Ittihad ត្រូវរង់ចាំដល់នាទីទី ៩០+៤ ទើបសំរេចបានដោយ Abderrazak Hamdallah ខណៈបីពិន្ទុនេះ Al-Ittihad បន្តនាំមុខគេក្នុងពូល C មាន ៦ ពីការប្រកួត ២ លើកខណៈលេខ ២ គឺក្រុមអ៊ីរ៉ង់​ Sepahan ដែល​រក​បាន​ជ័យ​ជំនះ​ដំបូង​របស់​ខ្លួន​នៅ​ទឹក​ដីអ៊ូសប៊ែគីស្ថាន AGMK ៣-១៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm