
ប្រភពពីអង្គភាពគយនិងការពារព្រំដែនសហរដ្ឋអាមេរិក (CBP) បានបញ្ជាក់ប្រាប់សារព័ត៌មាន Fox News ថា មានជនអន្តោប្រវេនស៍ដែលគេបានដឹងចំនួន២៣.០០០នាក់ ចាប់តាំងពីឆ្នាំសារពើពន្ធថ្មី នៅថ្ងៃទី១ ខែតុលា។ នោះមានន័យថា មនុស្សជាង១.០០០នាក់ ត្រូវបានឃើញ ឬរកឃើញដោយភ្នាក់ងារ ល្បាតព្រំដែន ប៉ុន្តែពុំត្រូវបានចាប់ខ្លួននោះទេនៅខែនេះ។
ប្រភពជាច្រើន បាននិយាយថា តួលេខបែបនេះ កំពុងបង្ហាញថាអត្រាដែលជនអន្តោប្រវេសន៍កំពុងឆ្លងកាត់ដោយខុសច្បាប់ ឬមិនបង្ហាញចូលមកខាងក្នុងទឹកដីនេះ កំពុងធ្វើឲ្យមន្ត្រីព្រំដែនតាមដាននៅពេលយប់ ព្រោះថាអាជ្ញាធរអាមេរិកពុំបានដឹងអំពីអ្នកទាំងនេះដែលត្រូវបានប៉ាន់ប្រមាណថាមានមនុស្ស១.000នាក់ កំពុងមកឆ្លងកាត់រៀងរាល់ថ្ងៃ តើពួកគេមកពីណា ឬហេតុអ្វីបានជាពួកគេមកទីនេះដោយខុសច្បាប់។ ទន្ទឹមនឹងនេះ ការធ្វើបច្ចុប្បន្នភាពប្រចាំខែថ្មី ដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ដោយអង្គភាពគយនិងការពារព្រំដែន បានបង្ហាញថា មន្ត្រីព្រំដែន បានចាប់ខ្លួនមនុស្ស១៨នាក់ នៅលើបញ្ជីតាមដានភេរវកម្មរបស់ FBI នៅក្នុងខែកញ្ញា ដែលធ្វើឲ្យឆ្នាំ២០២៣ ក្លាយជាឆ្នាំកំណត់ត្រាសម្រាប់ការប្រឈមមុខបញ្ហាបែបនេះ នៅព្រំដែនភាគខាងត្បូង។
យោងតាមស្ថិតិរបស់អង្គភាពគយនិងការពារព្រំដែន បានឲ្យដឹងថា មនុស្ស១៦៩នាក់ ស្ថិតនៅលើបញ្ជីតាមដានភេរវកម្មរបស់ FBI ដែលត្រូវជួបបញ្ហាប្រឈម រវាងកំពង់ផែចូលនៅព្រំដែនភាគខាងត្បូង ក្នុងរយៈពេល១២ខែកន្លងទៅនេះ ជាចំនួនដែលកើនលើស មិនត្រឹមតែចំនួនសរុប៩៨នាក់ដែលកំណត់ដោយកំណត់ត្រានៃឆ្នាំសារពើពន្ធកាលពីពេលមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ឆ្នាំសារពើពន្ធ៦ខែចុងក្រោយ ដែលត្រូវបានបញ្ចូលគ្នា។