
នាយករដ្ឋមន្ត្រីកូសូវ៉ូកាលពីថ្ងៃចន្ទ បានអះអាងថា ក្រុមឧក្រិដ្ឋជនមកពី ប្រទេសស៊ែរប៊ីភាគខាងជើងនៅពីក្រោយការវាយប្រហារកាលពីខែកញ្ញា នៅក្នុងទីក្រុងកូសូវ៉ូ ដែលបានសម្លាប់នគរបាលម្នាក់ និងពាក់ព័ន្ធនឹងការប្រយុទ្ធគ្នាដោយកាំភ្លើងពេញមួយថ្ងៃ ជាមួយនគរបាលកូសូវ៉ូ ដែលបានបណ្តាលឲ្យខ្មាន់កាំភ្លើងបីនាក់ ស្លាប់។
នាយករដ្ឋមន្ត្រី Albin Kurti ក៏បានចោទប្រកាន់ថា រដ្ឋមន្ត្រីការពារជាតិស៊ែរប៊ី លោក Milos Vucevic ជាមេ ក្រុមជនអន្ធពាលដែលគេស្គាល់ថាជា «Novi Sad Clan» ដែលដាក់ឈ្មោះតាមទីក្រុង Novi Sad របស់ប្រទេសស៊ែរប៊ី ហើយថែមទាំង បានប្រៀបធៀបប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic ទៅនឹងមេម៉ាហ្វីយ៉ា។
លោក Kurti មិនបានផ្តល់ភ័ស្តុតាងណាមួយ ដើម្បីគាំទ្រការអះអាងរបស់ខ្លួនទេ ហើយមិនបានបញ្ជាក់លម្អិតទេ។ លោកបានពណ៌នាក្រុមនេះថាជា «ក្រុមភេរវករយោធាប៉ារ៉ា។
ទីក្រុបែលហ្គ្រាដ បានច្រានចោលការអះអាងនេះភ្លាមៗ។ ក្រសួងការពារជាតិរបស់ប្រទេសស៊ែរប៊ី បាននិយាយថា ខ្លួន «ច្រានចោលជាដាច់ខាតនូវការភូតកុហកដ៏សាហាវយង់ឃ្នង ដែលបានប្រាប់នៅថ្ងៃនេះដោយលោក Kurti ហើយបានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យធ្វើសកម្មភាព ដើម្បីបញ្ឈប់យុទ្ធនាការ «អុជអាល និងកខ្វក់» ដោយថ្នាក់ដឹកនាំរបស់កូសូវ៉ូ។