
មេដឹកនាំបារាំង និងសហភាពអឺរ៉ុប បានគាំទ្របទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយបង្កើតការប៉ះទង្គិចជាមួយអង់គ្លេស និងសហរដ្ឋអាមេរិក ខណៈដែលកងទ័ពជើងគោក ត្រៀមខ្លួនជាស្រេចដើម្បីលុកលុយតំបន់ហ្គាហ្សា។
លោកស្រី Elisabeth Borne នាយករដ្ឋមន្រ្តីបារាំង បានអំពាវនាវឲ្យមាន «បទឈប់បាញ់មនុស្សធម៌» សម្រាប់ជំនួយបន្ថែមទៀត ដើម្បីចូលទៅកាន់តំបន់ហ្គាហ្សា ជាវិធានការមួយ ដែលឆ្លុះបញ្ចាំងពីការបែងចែកលោកខាងលិចលើប្រទេសអ៊ុយក្រែន។
លោកចូសិប បូរ៉ែល ( Josep Borrell) អ្នកការទូតបរទេសកំពូលរបស់សហភាពអឺរ៉ុប បានអះអាងថា ការបញ្ឈប់ការវាយប្រហាររបស់អ៊ីស្រាអែល នឹងអនុញ្ញាតឲ្យមានពេលវេលាបន្ថែមទៀត ដើម្បីចរចាអំពីការដោះលែងចំណាប់ថ្នូររាប់រយនាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស។
មេដឹកនាំសហភាពអឺរ៉ុបមួយចំនួន ក៏ត្រូវបានកំណត់ឲ្យគាំទ្រ «ការផ្អាក» ក្នុងការប្រយុទ្ធគ្នា នៅក្នុងសេចក្តីព្រាងសេចក្តីថ្លែងការណ៍សម្ងាត់ ដែលមើលឃើញដោយសារព័ត៌មាន The Telegraph។