គណបក្សសាធារណរដ្ឋ មានសុទិដ្ឋិនិយមថា នឹងជ្រើសរើសប្រធានសភាអាមេរិកបាន នៅយប់ថ្ងៃអង្គារនេះ

2023/10/25 12:11:43 am        82

សមាជិកគណបក្សសាធារណរដ្ឋ ដែលការបែកបាក់ផ្ទៃក្នុងរបស់គណបក្ស បានធ្វើឲ្យសភាតំណាងរាស្រ្តអាមេរិកជាប់គាំងអស់ ៣សប្តាហ៍ បានព្យាយាម កាលពីថ្ងៃចន្ទ (២៣ តុលា) ដើម្បីស្វែងរកការឯកភាពលើការជ្រើសរើសប្រធានថ្មី ដើម្បីដឹកនាំសភា និងដោះស្រាយតម្រូវការផ្ដល់មូលនិថិដល់អ៊ីស្រាអែល អ៊ុយក្រែន និងរដ្ឋាភិបាលសហព័ន្ធ។

ក្នុងកិច្ចប្រជុំដោយបិទទ្វាររយៈពេល ២ម៉ោងកន្លះ បេក្ខជនចំនួន ៨នាក់ ដែលនឹងក្លាយជាប្រធានសភា ដោយក្នុងនោះរួមមានទាំងលោក Tom Emmer សមាជិកសភាមកពីគណបក្សសាធារណរដ្ឋលំដាប់លេខ៣ បាននិយាយពីលក្ខណសម្បត្តិរបស់ខ្លួនទៅកាន់សមាជិកគណបក្សសាធារណរដ្ឋ និងបានឆ្លើយសំណួរអំពីរបៀប ដែលពួកគេនឹងដោះស្រាយកិច្ចការ ពេលទទួលបានតំណែង។

គណបក្សសាធារណរដ្ឋគ្រោងជួបគ្នាម្តងទៀត នៅព្រឹកថ្ងៃអង្គារ (ទី២៤ ខែតុលា) នេះ ដើម្បីចាប់ផ្តើមជ្រើសរើសបេក្ខជន ដោយបិទទ្វារតាមរយៈការបោះឆ្នោតសម្ងាត់ជាបន្តបន្ទាប់។ ដោយមានសំឡេងភាគច្រើនដ៏ស្ដួចស្ដើង ២២១-២១២ នៅក្នុងសភា វាមិនទាន់ច្បាស់ទេថា តើសមាជិកគណបក្សសាធារណរដ្ឋណាមួយ អាចទទួលបានសម្លេងឆ្នោតដែលត្រូវការ ដើម្បីទទួលបានតំណែងជាប្រធាននេះ។

សភាអាមេរិកអត់មានអ្នកដឹកនាំនោះទេ ចាប់តាំងពីថ្ងៃទី៣ ខែតុលា នៅពេលដែលអតីតប្រធានសភាលោក Kevin McCarthy ត្រូវបានទម្លាក់ចេញបីតំណែងប្រធាននេះ។ បន្ទាប់មក ការទាស់ទែងផ្ទៃក្នុង បានបន្ទច់បង្អាក់ការប៉ុនប៉ង ដើម្បីបានកាន់តំណែងជាអ្នកដឹកនាំនេះពីសំណាក់បេក្ខជនចំនួន ២រូប គឺលោក Steve Scalise សមាជិកសភាសាធារណរដ្ឋលេខរៀងទី២ និងលោក Jim Jordan ដែលជាអ្នកអភិរក្សដ៏លេចធ្លោ៕

អត្ថបទដែលទាក់ទង

ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm       
ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu

2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm