
ទម្រង់មុខមនុស្សដែលគេបានឆ្លាក់លើថ្មកាលពីរយៈពេលរហូតដល់ ២ពាន់ឆ្នាំមុន បានបង្ហាញខ្លួននៅលើផ្ទាំងថ្មនៅតាមដងទន្លេអាម៉ាហ្សូន ប្រទេសប្រេស៊ីល ចាប់តាំងពីកម្រិតទឹកបានធ្លាក់ចុះទាបខ្លាំង អំឡុងគ្រោះរាំងស្ងួតដ៏អាក្រក់ បំផុតនៅក្នុងតំបន់ នារយៈពេលជាង ១សតវត្សរ៍កន្លងមកនេះ ។
លោក Jaime de Santana Oliveira គឺជាបុរាណវិទូនៅវិទ្យាស្ថានមរតកសិល្បៈ និងប្រវត្តិសាស្ត្រជាតិ និយាយកាលពីថ្ងៃចន្ទថា ចម្លាក់ថ្មមួយចំនួន ត្រូវបានគេមើលឃើញកាលពីមុន ប៉ុន្តែបច្ចុប្បន្នមាននូវចម្លាក់ថ្មជាច្រើនប្រភេទអស្ចារ្យជាងមុនដែលនឹងជួយក្រុមអ្នកស្រាវជ្រាវរកប្រភពដើមរបស់ពួកវា ។
លោក Oliveira និយាយថា នៅជិតទន្លេ ពួកយើងមានចម្លាក់ថ្មជាច្រើន ។ មាននូវភាពចម្រុះដ៏ទូលំទូលាយនៃចម្លាក់ ហើយចម្លាក់មួយចំនួនក្នុងចំណោមចម្លាក់ទាំងនេះ មានតំណាងនរសម័យ ដែលជារូបរាងរបស់មនុស្ស ។ ចម្លាក់ផ្សេងទៀតមានទម្រង់ជាចតុកោណកែង ហើយនិងចម្លាក់ផ្សេងទៀត មានទម្រង់ជាពងក្រពើ ។
តំបន់មួយឃើញមានចង្អូររលោងនៅក្នុងថ្ម ដែលគេគិតថាជាកន្លែងជនជាតិដើមភាគតិច សំលៀងផ្លែព្រួញ និងលំពែងរបស់ពួកគេ មុនពេលជនជាតិអឺរ៉ុបបានមកដល់ ៕