
ក្រុមហ៊ុន Chevron Corp បានឲ្យដឹងកាលពីថ្ងៃចន្ទ (ទី២៣ ខែតុលា) ថា ខ្លួននឹងទិញក្រុមហ៊ុនគូប្រជែងដែលតូចជាងខ្លួន Hess Corp ក្នុងកិច្ចព្រមព្រៀងទិញភាគហ៊ុនទាំងអស់ ៥៣ពាន់លានដុល្លារ ដោយបង្កើនការប្រកួតប្រជែងជាមួយក្រុមហ៊ុន Exxon Mobil ទៅកាន់កម្រិតបន្ទាប់ ជាមួយនឹងការជំរុញវត្តមានរបស់ខ្លួននៅក្នុងដីអាជីវកម្មថ្មភក់អាមេរិក និងនៅប្រទេសហ្គីយ៉ាន ដែលសម្បូរប្រេង។
កិច្ចព្រមព្រៀងនេះ គឺជាជំហានដ៏រឹងមាំមួយទៀត សម្រាប់វិស័យថាមពលរបស់សហរដ្ឋអាមេរិក ហើយធ្វើឲ្យក្រុមហ៊ុន Chevron មានកម្រិតប្រកួតប្រជែងជាមយយក្រុម Exxon Mobil។
ការទិញនេះ កើតឡើងមិនដល់ ២សប្តាហ៍នោះទេ បន្ទាប់ពីក្រុម Exxon បានយល់ព្រមទិញក្រុមហ៊ុន Pioneer Natural Resources ក្នុងកិច្ចព្រមព្រៀងតម្លៃ ៦០ពាន់លានដុល្លារ ដែលធ្វើឲ្យចំនួននោះក្លាយជាតួរលេខដ៏ខ្ពស់ ក្នុងឧស្សាហកម្មប្រេងថ្មភក់របស់សហរដ្ឋអាមេរិក៕