
ប្រទេសនីហ្សេរីយ៉ា គ្រោងនឹងរឹតបន្តឹងច្បាប់ ដើម្បីកាត់បន្ថយការនាំចេញសារធាតុរ៉ែឆៅ និងលើកទឹកចិត្តដល់ការដឹកជញ្ជូនផលិតផលកែច្នៃ ដែលជាវិធានការមួយក្នុងគោលបំណងបង្កើតការងារ និងជំរុញតម្លៃនៃការនាំចេញរបស់ខ្លួន។
លោក Dele Alake រដ្ឋមន្ត្រីក្រសួងរ៉ែរឹង បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖«អ្នកមិនអាចយករ៉ែរ បស់យើងទៅឆ្ងាយ ដោយមិនបន្ថែមតម្លៃក្នុងស្រុកបានទេ។ នេះមានន័យថា អ្នកត្រូវតែ ចាប់ផ្តើមរោងចក្រ ដើម្បីផលិតអ្វីមួយដែលមានទំនាក់ទំនងជាមួយសារធាតុរ៉ែដែលអ្នកកំពុងយកចេញនេះ»។
អ្នកផលិតប្រេងឆៅដ៏ធំបំផុតរបស់ទ្វីបអាហ្រ្វិក កំពុងដាក់ប្រាក់បម្រុងរ៉ែរបស់ខ្លួន ដើម្បីផ្តល់ប្រភពចំណូលជំនួសនៅពេលទិន្នផលប្រេងធ្លាក់ចុះ។ ប្រទេសនេះ មានធនធានរ៉ែដូចជា លីចូម មាស កៅស៊ូក្រាលថ្នល់ និងរ៉ែដែក ហើយមានបំណងធ្វើតាមប្រទេសមួយចំនួនដូចជាប្រទេសឥណ្ឌូនេស៊ី ក្នុងការបង្កើនខ្សែចង្វាក់តម្លៃទំនិញ និងការជំរុញការងារ។ ការនាំចេញនីកែលរបស់ឥណ្ឌូនេស៊ី បានកើនឡើងដប់ដង ក្នុងរយៈពេល៥ឆ្នាំ ក្រោយពីប្រទេសនេះ បានបង្ខំអ្នកទិញឲ្យបង្កើតរោងចក្រចម្រាញ់ប្រេង ក្នុងប្រទេស។
រដ្ឋាភិបាលនីហ្សេរីយ៉ាមុនៗ បានព្យាយាមដោយមិនបានជោគជ័យក្នុងការស្តារឡើងវិញនូវឧស្សាហកម្មរុករករ៉ែ និងកាយយកថ្ម។ មួយទសវត្សរ៍មុននេះ រដ្ឋបាលរបស់លោកប្រធានាធិបតី Goodluck Jonathan បានកំណត់គោលដៅជំរុញការរួមចំណែកនៃការជីកយករ៉ែដល់ផលិតផលក្នុងស្រុកសរុបដល់ ៣ភាគរយ នៅត្រឹមឆ្នាំ ២០១៥។ វិស័យនេះ មានត្រឹមតែ ០,២ ភាគរយនៃទិន្នផលកាលពីឆ្នាំមុន នេះបើយោងតាមក្រុមហ៊ុនវាយតម្លៃពន្ធ(PwC)។