អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ ចាត់ទុក​ការស្នើ​ឲ្យ​ដោះលែង​អ្នកទោស​គឺជា​រឿង​ខុសច្បាប់

2021/06/07 06:57:14 pm        256

ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ឯកឧត្តម ជិន ម៉ា​លីន បានចាត់ទុក​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​ចំនួន២០ ដែល​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ឱ្យ​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់​ គឺ​មិន​សមស្រប ហើយ​ខុស​ នឹង​នីតិវិធី​ច្បាប់​ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ និង​មាន​ចរិត​ជា​នយោបាយ​។

ឯកឧត្តម ជិន ម៉ា​លីន អនុប្រធាន ​និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​នៅលើ​ហ្វេ​ស​ប៊ុ​ក​ ផ្លូវការ​របស់​ឯកឧត្តម​ នៅ​ព្រឹក​ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ​២០២១​នេះ បាន​ឆ្លើយតប​នឹង​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២០​ ដែល​ស្នើសុំ​ឲ្យ​តុលាការ ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ពិចារណា​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់ ​ក្រោម​ហេតុផល​វិបត្តិ​កូ​វីដ​-១៩​ ដែល​កំពុង​ឆ្លង​រាលដាល​ចូល​ទៅក្នុង​សហគមន៍​ពន្ធនាគារ​កម្ពុជា ថា គឺជា​រឿង​ខុសច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា ហើយ​មាន​ចរិត​នយោបាយ​។

ឯកឧត្តម ជិន ម៉ា​លីន បាន​លើក​ហេតុផល​ចំនួន​៥ គឺ ទី​១. ផ្អែក​តាម​រដ្ឋធម្មនុញ្ញ ​និង​គោលការណ៍​នៃ​ការ​បែងចែក​អំណាច​ក្នុង​សង្គម​ប្រជាធិបតេយ្យ​ រដ្ឋាភិបាល​មិន​មាន​អំណាច​ដោះលែង​អ្នក​ជាប់ឃុំ​ដែល​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​តុលាការ​នោះទេ​ ហើយក៏​គ្មាន​បុគ្គល​ ឬ​ស្ថាប័ន​ណា​អាច​បង្គាប់បញ្ជា​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​បាន​នោះដែរ​។ ​ទី​២. នៅ​កម្ពុជា ​មិន​មាន​អ្នក​ទោសនយោបាយ ឬ​អ្នកទោស​មនសិការ​ដូច​ការ​លើកឡើង​របស់​អង្គការ​ទាំង​២០​នេះ​ទេ ​គឺ​មានតែ​អ្នកនយោបាយ​ដែល​មានទោស​ដោយសារតែ​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​។ ​ទី ៣. ការ​អំពាវនាវ​ឱ្យ​ដោះលែង​អ្នក​ទោស របស់​អង្គការ​ទាំង​២០​នេះ ​ដើម្បី​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ​ដោយ​មិន​ផ្អែកលើ​មូលដ្ឋាន​ និង​នីតិវិធី​ច្បាប់​ដែល​មាន​ជា​ធរមាន ​មិនមែនជា​វិធានការ​សមស្រប​នោះទេ តែ​ផ្ទុយទៅវិញ ​វា​នឹង​នាំឱ្យមាន​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​សន្តិសុខ​និង​សណ្តាប់​ធ្នាប់​សង្គម​ទៅវិញ​ទេ​។

ឯកឧត្តម ជិន ម៉ា​លីន បន្ត​លើកឡើង​នៅ​ហេតុផល​ទី ៤ ថា ចំពោះ​ការដោះលែង​អ្នក​ជាប់ឃុំ​តាម​ការ​អំពាវនាវ​រប​ស់​អង្គការ​ទាំង​២០​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការឆ្លង​កូវ​វីដ​-១៩ ​ក្នុង​ពន្ធនាគារ ក៏​មិន​មែនជា​វិធានការ​សមស្រប​និង​មាន​ប្រសិទ្ធភាព​នោះដែរ តែ​ផ្ទុយទៅវិញ ​មានតែ​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​នៃ​ការគ្រប់គ្រង​ពន្ធនាគារ​ឱ្យ​បាន​ហ្មត់ចត់​នោះទេ ដែល​ក្រសួងសុខាភិបាល​និង​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​បាននិងកំពុង​អនុវត្ត ទើប​ជា​វិធានការ​សមស្រប និង​អាច​ធានា​បាន​នូវ​សន្តិសុខ​សង្គម​និង​ប្រសិទ្ធភាព​នៃ​ទប់ស្កាត់​ការឆ្លង​រាលដាល​កូវ​វីដ​-១៩​ នេះ​ក្នុង​ពន្ធនាគារ​។ ចំណុច​ទី ៥. ​ឯកឧត្តម​អ្នកនាំពាក្យ ក៏បាន​បន្ថែមថា​ ការអំពាវនាវ​ដែល​ផ្ទុយទៅនឹង​ច្បាប់ និង​មាន​ចរិត​ជា​នយោបាយ​បែបនេះ​ នឹងមិន​អាច​ជួយ​ការពារ​ដល់​អ្នក​ជាប់ឃុំ​ទាំងអស់​នោះបានទេ តែ​ផ្ទុយទៅវិញ​ មានតែ​ការចូលរួម​ក្នុង​ដំណើរការ​នីតិ​របស់​តុលាការ​ទេ ​ហើយ​ធ្វើការ​ការពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់ ទើប​ជា​មធ្យោបាយ​ស្របច្បាប់​តែមួយគត់​ក្នុង​ការ​ការពារ​ដល់​ក្រុម​គោលដៅ​ទាំងនោះ នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ​៕

​អត្ថបទ ៖​ សូ​ដាវ​ណ្ណ  

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm