ក្រុមដឹកជំនួយមនុស្សធម៌ទី៣ ទៅដល់តំបន់ហ្គាហ្សាពីច្រកព្រំដែន Rafah

2023/10/25 12:51:12 am        113

ក្បួនរថយន្តថ្មីចំនួន ២០គ្រឿង ដែលដឹកជំនួយមនុស្សធម៌ បានទៅដល់តំបន់ហ្គាហ្សា ដែលហែកហួរដោយសង្រ្គាម ដោយចេញដំណើរពីច្រកព្រំដែន Rafah របស់ប្រទេសអេហ្ស៊ីប កាលពីថ្ងៃចន្ទ (ទី២៣ ខែតុលា)។

កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ក្រុមដឹកជញ្ជូនជំនួយមនុស្សធម៌ចំនួន២ បានទៅដល់តំបន់ហ្គាហ្សា តាមរយៈច្រក Rafah នេះ ដែលជាច្រកឆ្លងកាត់ព្រំដែនតែមួយគត់ រវាងតំបន់ឆ្នេរ ដែលត្រូវបានឡោមព័ទ្ធ និងប្រទេសអេហ្ស៊ីប។ តែបន្ទាប់ពីមានការបិទខ្ទប់រយៈពេល ២សប្តាហ៍ ការផ្គត់ផ្គង់ជំនួយ គឺមិនពេញលេញគ្រប់គ្រាន់ ដើម្បីដោះស្រាយស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ង ដែលកំពុងបន្តមាន នៅតំបន់ហ្គាហ្សានោះឡើយ។

អង្គការសុខភាពពិភពលោក បានឲ្យដឹងថា រថយន្តដឹកជំនួយមនុស្សធម៌ប្រហែល ១០០គ្រឿង ត្រូវការជារៀងរាល់ថ្ងៃ ដោយសារជនជាតិប៉ាឡេស្ទីនជាង ២លាននាក់ នៅតំបន់ហ្គាហ្សា ស្ទើរតែគ្មានជីវិតរស់ ចាប់តាំងពីមានការឡោមព័ទ្ធរបស់អ៊ីស្រាអែល។

អស់រយៈពេលជាង ២សប្តាហ៍មកហើយ ដែលតំបន់ហ្គាហ្សាស្ទ្រីប បានស្ថិតនៅក្រោមការហ៊ុមព័ទ្ធរបស់អ៊ីស្រាអែល និងការវាយប្រហារសងសឹក ចំពោះការបាញ់ប្រហារដោយគ្រាប់រ៉ុក្កែតដោយចលនាតស៊ូអ៊ីស្លាម ដែលគ្រប់គ្រងតំបន់ហ្គាហ្សា (ហាម៉ាស) ប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ ជម្លោះដែលកើនឡើងកាន់តែខ្លាំងនេះ បានបណ្ដាលឲ្យមនុស្សជាង ៦.៥០០នាក់បាត់បង់ជីវិត ពីភាគីទាំងសងខាង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm