
ក្រសួងការបរទេស បាននិយាយថា សហរដ្ឋអាមេរិក បានសន្និដ្ឋានថា រដ្ឋប្រហារយោធា បានកើតឡើងនៅក្នុងប្រទេសហ្គាបុង ខណៈដែលខ្លួនបានផ្អាកជំនួយភាគច្រើនរបស់សហរដ្ឋអាមេរិកដល់ប្រទេសអាហ្វ្រិកមួយនេះ។
សេចក្តីប្រកាសដែលត្រូវបានប្រកាសដោយរដ្ឋាភិបាលអាមេរិកកាលពីល្ងាចថ្ងៃចន្ទ បានកើតឡើងជិតពីរខែបន្ទាប់ពីរដ្ឋាភិបាលហ្គាបុងរបស់ប្រធានាធិបតី លោក Ali Bongo Ondimba ត្រូវបានយោធាទម្លាក់កាលពីថ្ងៃទី ៣០ ខែសីហា។
របបយោធា បានកាន់កាប់អំណាចប៉ុន្មានម៉ោង បន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសហ្គាបុង បានប្រកាសថា លោក Bongo ត្រូវបានជាប់ឆ្នោតក្នុងអាណត្តិទីបី ដោយពង្រីកការគ្រប់គ្រងប្រទេសជាង៥ទសវត្សរ៍របស់គ្រួសាលោក ដែលបានចាប់ផ្តើមជាមួយនឹងឪពុករបស់ប្រធានាធិបតីគឺ លោក Omar Bongo ក្នុងឆ្នាំ ១៩៦៧។
លោក Ali Bongo ដែលស្នងតំណែងពីឪពុករបស់ខ្លួនក្នុងឆ្នាំ ២០០៩ បានទទួលសំឡេងឆ្នោត ២ ភាគ ៣ នៅក្នុងការបោះឆ្នោតខែកញ្ញា ដែលក្រុមប្រឆាំងបានអះអាងថា ជាការក្លែងបន្លំ។