
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning នៅថ្ងៃអង្គារ (ទី២៤ ខែតុលា) បាននិយាយថា ប្រទេសចិនស្វាគមន៍ចំពោះការបញ្ចប់ការត្រួតពិនិត្យសន្តិសុខរបស់ប្រទេសអូស្ត្រាលីលើកំពង់ផែ Darwin ដែលត្រូវបានជួលឲ្យក្រុមហ៊ុនចិន និងចំពោះកិច្ចព្រមព្រៀង ដែលភាគីទាំង២ សម្រេចបានលើជម្លោះ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញករណីយកពន្ធស្រា។
កាលពីថ្ងៃសុក្រ (ទី២០ ខែតុលា) អូស្ត្រាលីបានឲ្យដឹងថា ការត្រួតពិនិត្យសុវត្ថិភាពនៃការជួលរយៈពេល ៩៩ឆ្នាំ ដែលកាន់កាប់ដោយក្រុមហ៊ុនចិន Landbridge នៅកំពង់ផែភាគខាងជើង Darwin ដែលជាការផ្តោតសំខាន់នៃយុទ្ធសាស្ត្រការពាររបស់ខ្លួន បានរកឃើញថា វា «មិនចាំបាច់ផ្លាស់ប្តូរ ឬលុបចោលការជួលនោះទេ»
កាលពីថ្ងៃអាទិត្យ (ទី២២ ខែតុលា) នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា អូស្ត្រាលីបានឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសចិន ដើម្បីបន្តទៅមុខលើការដោះស្រាយនូវជម្លោះ នៅអង្គការពាណិជ្ជកម្មពិភពលោក (WTO) ពាក់ព័ន្ធនឹងការយកពន្ធស្រារបស់ចិន។
ការបំបែកនូវភាពទាល់ច្រកនេះ ទំនងជាបើកផ្លូវឲ្យមានការនាំចូលឡើងវិញនូវទំនិញដែលមានតម្លៃ ៨០០លានដុល្លារ ក្នុងមួយឆ្នាំ មុនពេលមានការដាក់ចេញនូវការយកពន្ធ ក្នុងឆ្នាំ២០២០៕