ព្រះចៅអធិការវត្តទួលទំពូងប្រគេនទេយ្យទាននិងបច្ចេយគិតជាទឹកប្រាក់ជិត៦០លានរៀលដល់កាកបាទក្រហមកម្ពុជា

2023/10/25 03:06:51 am        302

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានទទួលជាលើកទី២ នូវទេយ្យទាន (សង្គហទាន) ជាគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងបច្ច័យ ដែលសរុបជាទឹកប្រាក់ចំនួន ៥៨លាន ៨សែន ៥ម៉ឺនរៀល ពីព្រះវិន័យវង្សា ស៊ា ប៊ុនណាត ព្រះរាជាគណៈកិត្តិយស និងជាព្រះចៅអធិការ វត្តមណិរតនារាម (ទួលទំពូង) ស្ថិតនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងឱកាសទទួលយកទេយ្យទាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី និងមន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន ក្រុមកាកបាទក្រហមកម្ពុជាសង្កាត់ទាំង៦ នៃខណ្ឌចំការមន ព្រមទាំងពុទ្ធបរិស័ទ បានអញ្ជើញបូជាសក្ការៈថ្វាយចំពោះព្រះរតនត្រ័យ និងនមស្ការសង្ខេប ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។ បន្ទាប់ពីបានធ្វើបទនមស្ការសង្ខេបចប់សព្វគ្រប់ហើយ ព្រះវិន័យវង្សា ស៊ា ប៊ុនណាត បានមានថេរដិកាស្វាគមន៍ ចម្រើនពរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានអនុញ្ញាតឱ្យព្រះសង្ឃ និងពុទ្ធបរិស័ទ បានចូលរួមចំណែកធ្វើសង្គហទានរួមគ្នាជាមួយ កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌ធំជាងគេ បំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់។

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរព្រះគុណ និងអរគុណ ចំពោះទឹកព្រះទ័យ និងទឹកចិត្តជ្រះថ្លារបស់ព្រះសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្តទួលទំពូងទាំងអស់ ដែលបានចែករំលែកនូវទេយ្យទានទាំងអស់នេះ មកជូនកាកបាទក្រហមកម្ពុជា សម្រាប់បន្តចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។ 

សូមបញ្ជាក់ថា ទេយ្យទាន ដែលព្រះចៅអធិការវត្តទួលទំពូង ជូនដល់ កាកបាទក្រហមកម្ពុជា ជាលើកទី២នេះ រួមមាន ៖ អង្ករ៣០បាវ, ទឹកក្រូច ៥០កេស, មី ៥០កេស, ទឹកបរិសុទ្ធ៥០កេស, ទឹកដោះគោ៥០០កំប៉ុង, តែ៥០០កញ្ចប់, ស្ករ៥០០គីឡូក្រាម,បន្លុង៨ឈុតនិងបច្ច័យសរុបចំនួន៣០លានរៀល ដោយគិតសរុបទាំងទេយ្យវត្ថុ និងបច្ចេយទាំងអស់ មានចំនួន ៥៨លាន ៨សែន ៥ម៉ឺនរៀល។

ដោយឡែកព្រះវិន័យវង្សា ស៊ា ប៊ុនណាត ព្រះរាជាគណៈកិត្តិយស និងជាព្រះចៅអធិការ វត្តមណិរតនារាម (ទួលទំពូង) ក៏បានប្រទានទេយ្យទានដល់អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌចំការមន រួមមាន៖ អង្ករ ១០បាវ, ទឹកក្រូច ៣០កេស, មី៣០កេស, ទឹកបរិសុទ្ធ២០កេស, ទឹកដោះគោ ១០០កំប៉ុង, តែ៣០០កញ្ចប់, ស្ករ ២០០គីឡូក្រាម និងបច្ច័យ ៥លានរៀល។ ប្រទានដល់ក្រុមកាកបាទក្រហមសង្កាត់ទាំង៦ នៃខណ្ឌចំការមន ដោយក្រុមនីមួយៗទទួលបាន៖ អង្ករ៥បាវ, ទឹកក្រូច ២០កេស, មី១០កេស, ទឹកបរិសុទ្ធ១០កេស, ទឹកដោះគោ៧៥កំប៉ុង, តែ១០០កញ្ចប់, ស្ករ១០០គីឡូក្រាម និងបច្ច័យ ២លាន៥សែនរៀល៕ អត្ថបទ៖ សំ ងីម

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm