មន្ត្រីកម្មវិធីស្បៀងអាហារពិភពលោក៖ វិបត្តិនៅហ្គាហ្សាដែលកាន់តែធ្ងន់ធ្ងរឡើងៗ ស្ថិតក្នុងចំណោមស្ថានភាពអាក្រក់បំផុតមិនធ្លាប់ជួប

2023/10/25 04:36:27 am        145

មន្ត្រីកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) នៅថ្ងៃអង្គារ (ទី២៤ ខែតុលា) នេះ បានព្រមានពីវិបត្តិ ដែលមានសភាពកាន់តែធ្ងន់ធ្ងរឡើងៗ នៅតំបន់ហ្គាហ្សា ជាមួយនឹងលក្ខខណ្ឌ ដែលស្ថិតក្នុងចំណោមស្ថានភាពដ៏អាក្រក់បំផុតមិនធ្លាប់ជួបប្រទះ។

លោក Brian Lander អនុប្រធានផ្នែកសង្គ្រោះបន្ទាន់ នៅ WFP បាននិយាយថា ប្រជាជននៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ ត្រូវយ៉ាងខ្លាំងនូវទឹក អាហារ និងតម្រូវការចាំបាច់ទាំងអស់ សម្រាប់ជីវិតរស់នៅ។ លោកបានបន្ថែមថា មនុស្សមួយចំនួនរស់នៅជាមួយនឹងការមានទឹកតែ ១លីត្រ ក្នុងមួយថ្ងៃ ហើយអ្នកខ្លះទៀតត្រូវធ្លាក់ខ្លួនដល់ថ្នាក់ដាំទឹកសមុទ្រ ខណៈដែលបណ្ដាអង្គការនានា ដូចជា WFP ជាដើម មិនអាចចូលទៅដល់តំបន់ដែលមនុស្ស ១,១លាននាក់ ត្រូវការអាហារយ៉ាងខ្លាំង។

អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានសម្លាប់សកម្មប្រយុទ្ធរបស់ក្រុមហាម៉ាសរាប់សិបនាក់ ក្នុងការវាយប្រហារពេញមួយយប់លើតំបន់ហ្គាហ្សា ប៉ុន្តែថា សង្រ្គាមរបស់ខ្លួន ដើម្បីកំចាត់ក្រុមសកម្មប្រយុទ្ធទាំងនោះ ដែលពាក់ព័ន្ធនឹងការទម្លាក់គ្រាប់បែក និងការបិទខ្ទប់និគមជនក្រុមប៉ាឡេស្ទីន នឹងត្រូវចំណាយពេល។

យ៉ាងណាក្ដី អង្គការសហប្រជាជាតិបានជំរុញអ៊ីស្រាអែលអនុញ្ញាតឲ្យមានការផ្តល់ជំនួយបន្ថែមទៀតចូលទៅក្នុងតំបន់ហ្គាហ្សា ដោយលើកឡើងថា ជំនួយដែលបានអនុញ្ញាតរហូតមកដល់ពេលនេះ បានបំពេញតម្រូវការមួយចំនួនតូចប៉ុណ្ណោះ ហើយប្រេងឥន្ធនៈ ដែលនៅតែត្រូវបានរារាំងមិនឲ្យចូលនោះ មានសារៈសំខាន់ណាស់៕

អត្ថបទដែលទាក់ទង

ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        7
មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11
លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់

2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm