អាល្លឺម៉ង់បន្តគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេស

2023/10/25 05:14:43 am        27

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅព្រះរាជាណាចក្រកម្ពុជានាទីស្តីការក្រសួង។

ក្នុងនោះភាគីអាល្លឺម៉ង់ បានបញ្ជាក់ពីការបន្ត​កិច្ច​សហប្រតិបត្តិការ​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ជា​មួយ​ក្រសួង​ការងារ​លើ​វិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាល​បច្ចេក​ទេស​វិជ្ជាជីវៈ ដើម្បី​ជំរុញ​ និងបង្កើនប្រសិទ្ធភាពនិងបរិយាកាសកាន់តែប្រសើរនៅក្នុងវិស័យការងារ សន្តិសុខសង្គម និង​ការ​បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈនៅកម្ពុជា។

ក្នុងកិច្ចពិភាក្សាដ៏ស្និទ្ធស្នាលនោះ ឯកឧត្តមរដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​គុណ​ចំពោះ​រដ្ឋាភិបាល​អាល្លឺម៉ង់ និងទីភ្នាក់ងារ​របស់​ខ្លួន​ដែល​បាន​ជួយ​ជ្រោម​ជ្រែង​ក្នុង​ចង្កោម​សកម្មភាព​របស់​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួង ក៏​ដូច​ជា​រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យការងារ សន្តិសុខសង្គម និងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ការងារ និង​ទំនាក់ទំនងវិជ្ជាជីវៈ និងការបំពាក់​ជំនាញ​ស្តង់ដារ​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ទីផ្សារ​ដល់​ប្រជាពលរដ្ឋកម្ពុជាឱ្យក្លាយជាកម្លាំងចលករសេដ្ឋកិច្ចដ៏សកម្ម និងមានផលិត​ភាព​ការងារ​ខ្ពស់​។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាន​ជម្រាប​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ពី​គម្រោង​បណ្តុះបណ្តាល​យុវជន​មក​ពីគ្រួសារក្រីក្រ និងងាយរងគ្រោះ​ចំនួន​ ១.៥​លាន​នាក់​ដែល​ជា​កម្ម​វិធី​ថ្នាក់​ជាតិ​របស់​រាជ​រដ្ឋាភិបាល​ដែល​មានសម្តេចមហាបវរធិបតីជាប្រមុខ ដើម្បី​អាចជួយពលរដ្ឋដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក​នេះ អាចមានជំនាញ​ជាក់​លាក់​ហើយ​ទទួល​បាន​ការងារ​ធ្វើ​សមរម្យ​ដែល​ទីផ្សារ​ទទួល​ស្គាល់​។

យ៉ាងណាក៏ដោយមុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យអាល្លឺម៉ង់បន្ត និងបង្កើន​កិច្ច​សហប្រតិបត្តិការ​លើការវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាល​បច្ចេក​ទេស​បន្ថែម​ទៀត​​ ដើម្បី​កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា៕

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        8
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        110
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm