ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយ

2023/10/25 09:55:14 am        335

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្ស​ប្រជាជន​កម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត ។​ពិធី​នេះ​ធ្វើ​ឡើង​នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានី​ភ្នំពេញ​។

*ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា បុគ្គលមួយចំនួនតាំងខ្លួនជាអ្នកចេះដឹងក្នុងការបកស្រាយលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប៉ុន្ដែពួកគេបកស្រាយខុសពីការពិត ទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយចង់យកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកសង្កត់លើកម្ពុជា។ សម្ដេចតេជោ បញ្ជាក់ថា ប៉ុន្ដែពេលនេះអ្វីដែលកម្ពុជាត្រូវធ្វើគឺគោរពតាមច្បាប់រដ្ឋធម្មនុញ្ញប៉ុណ្ណោះ។

-សម្ដេចតេជោ ហ៊ុន សែន បង្ហាញការសប្បាយរីករាយ ដោយបានឃើញ បណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន២៧ផ្សេងទៀត ដែលបានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាការពាររដ្ឋធម្មនុញ្ញនៃកម្ពុជា។

-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជនមួយក្រុមកំពុងនាំគ្នាចង់មកបំផ្លាញសន្ដិភាពនៅក្នុងប្រទេសកម្ពុជា ដូច្នេះគណបក្សប្រជាជន និងបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន២៧ ផ្សេងទៀត ត្រូវរួមគ្នារក្សាសន្ដិភាព​របស់​ប្រទេសកម្ពុជាឱ្យបាន ​និងមិនអនុញ្ញាតឱ្យក្រុមណាមួយមកបំផ្លាញសន្ដិភាពរបស់កម្ពុជាបានឡើយ។

-សម្ដេចតេជោ ហ៊ុន សែន៖ ចលនា ៩ វិច្ឆិកា របស់ក្រុមប្រឆាំងជាអំពើក្បត់ជាតិ ដែលមិនអាច អត់ឱនឱ្យបាន។

-សម្ដេចតេជោ ហ៊ុន សែន៖ យើងមិនផ្ដល់ឱកាសឱ្យនរណាមួយ ធ្វើសកម្មភាពបំផ្លាញសន្តិភាព ដែលរកបានដោយលំបាកនៅកម្ពុជាបាននោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារទៅកាន់បរទេសមួយចំនួនដែលខ្វះការយល់ដឹងអំពីសេរីភាពនៃការបញ្ចេញមតិ និង​ចលនាក្នុងការផ្ដួល​រំលំរាជរដ្ឋាភិបាលក្រៅប្រព័ន្ធថា សព្វថ្ងៃនេះនៅកម្ពុជាមានសេសសល់​ក្រុមដែលធ្វើចលនា​បដិវត្តពណ៌​ដោយចង់ផ្ដួលរំលំរាជរដ្ឋាភិបាល។

សម្ដេច បញ្ជាក់ទៅកាន់ក្រុមនេះ​ត្រូវដកខ្លួនចេញជាបន្ទាន់ ពីព្រោះកម្ពុជាមិនអនុញ្ញាត​ឱ្យក្រុមណាមួយ​មកធ្វើចលនាបំផ្លាញ​សន្ដិភាពរបស់កម្ពុជាបានឡើយ។

-សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមកម្លាំងគ្នាទប់ស្កាត់ចំពោះចលនាជ្រុលនិយម ដែលបង្ក គ្រោះថ្នាក់សម្រាប់ជាតិ ពលរដ្ឋ និងសង្គម។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ការចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាផ្សេងទៀតនាពេលនេះ គឺដើម្បីរួមគ្នាទប់ស្កាត់នូវចលនាជ្រុលនិយមផ្សេងដែលមានបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

-សម្ដេចតេជោ ហ៊ុន សែន៖ បារាំងមានការខ្លាចរអាចំពោះចលនាជ្រុលនិយម ហេតុនេះហើយ បានជា ពលរដ្ឋបារាំងបោះឆ្នោតឱ្យលោក អេម៉ានុយអែល ម៉ាក្រុង បន្តកាន់តំណែងជាប្រធានាធិបតី ដោយមិន បោះឆ្នោតឱ្យលោកស្រី ម៉ារី ឡឺប៉ែន ដែលមានការគាំទ្រពីក្រុមចលនាជ្រុលនិយមនោះឡើយ។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើសុំឱ្យរៀបចំសេចក្ដីព្រាងនូវបទបញ្ជា ផ្ទៃក្នុង នៃបក្សនយោបាយទាំង ២៨ ដែលចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយគ្នានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖ ការចងសម្ព័ន្ធភាពនៃបក្សនយោបាយ ទាំង ២៨ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ ជាផ្នែកមួយនៃការរួបរួមជាតិ សម្រាប់ប្រទេសរបស់យើង។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖ ការចងសម្ព័ន្ធភាពនៃបក្សនយោបាយ ទាំង ២៨ នៅថ្ងៃទី២៥ខែតុលា ឆ្នាំ២០២៣នេះ មិនមែនជាកិច្ចការកញ្ឆក់កណ្ដៀត ដើម្បីដោះស្រាយ បញ្ហាតូចតាចនោះទេ។ សម្ព័ន្ធភាពនៅថ្ងៃនេះ គឺមានគោលដៅរួម និងអង្វែងយូរ។

-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាត្រូវការកម្លាំងមួយ ដើម្បីការពារនូវព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពារអធិបតេយ្យភាព និងសន្ដិភាពរបស់កម្ពុជា ដូច្នេះតាមរយៈការចង់សម្ព័ន្ធជាមួយបណ្ដាគណបក្សនយោបាយនាពេលនេះ គឺអាចរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីកសាងជាតិរួមគ្នា និងជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងវប្បធម៌សន្ទនានៅកម្ពុជាផងដែរ។

-សម្ដេចតេជោ ហ៊ុន សែន៖ ការចងសម្ព័ន្ធភាពនៃបក្សនយោបាយទាំង ២៨ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ គឺជាការកសាងនូវវប្បធម៌សន្ទនា និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត។

-សម្ដេចតេជោ ហ៊ុន សែន៖ ការចងសម្ព័ន្ធភាពនៃបក្សនយោបាយ ទាំង ២៨ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ មានចរិតមិនដូចគ្នានឹងសមាជិកនៃក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ សម្រាប់រាជរដ្ឋាភិបាលនោះទេ។

-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ការចងសម្ព័ន្ធគ្នាជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជានាពេលនេះ បណ្ដាគណបក្សនយោបាយនានានឹងក្លាយជាដៃគូសហការជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើឱ្យដំណើរការល្អនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am